យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រកាសទៅកាន់សាធារណជនអំពីការជ្រើសរើសកីឡាករបាល់ទះផ្នែកបុរសដែលលក្ខខណ្ឌចូលរួមដូចជា៖
1.កាយសម្បទាមាំមួន
2.កម្ពស់ចាប់ពី ១.៨០ម៉ែត្រឡើងទៅ
3.អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
4.ចេះលេងកីឡាបាល់ទះ
5.មានក្រមសីលធម៌ល្អ
6.មានវិន័យក្នុងពេលហ្វឹកហាត់
7.មានពេលវេលាគ្រប់គ្រាន់ដើម្បីហ្វឹកហាត់។

– កាលបរិច្ឆេទជ្រើសរើសនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀលតទៅ
– ទីតាំងនៅតារាងបាល់ទះសាណា
– លេខទូរស័ព្ទទំនាក់ទំនង៖ 097 25 75 222៕

Share.