ភ្នំពេញ៖ នារី២នាក់ បានបេីកបរ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Renge Rover ចេញពីញាំអី គោលបំណងត្រឡប់មកផ្ទះ ក៏ជួបគ្រោះថ្នាក់ ចរាចរណ៍ ដោយត្រូវរថយន្ត Ford មួយគ្រឿងមិនចាំស្លាកលេខ បេីកបុករួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកេីតឡេីង នៅវេលាម៉ោង ១២:៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃ ២៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ កែង ផ្លូវ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃេីញនារី២នាក់ ជិះរថយន្ត មួយគ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW -5819 បេីកបរទិសដៅ ពីកេីត មកលិច តាមផ្លូវ២៩៤។ ស្រាប់តែមកដល់ចំណុច ក៏មានរថយន្តមួយគ្រឿង ទៀតម៉ាក Ford ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ដែលបេីកបរទិសដៅ ពីត្បូងទៅជេីង ក្នុងល្បឿនលឿនមកបុក រថយន្ត Range Rover បណ្តាលខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ហេីយភាគី ខាង Ford បន្ថែមល្បឿនរត់គេចបាត់ស្រមោល។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញបានអោយម្ចាស់ រថយន្ត Range Rover ហៅរថយន្ត មកស្ទូច មកស្ទូចយករថយន្តទៅផ្ទះដើម្បីជួសជុលដោយខ្លួនឯង ដោយសារតែ មិនមានបង្កប៉ះពាល់ ដល់ទ្រព្យសម្បត្តិ សារធារណៈ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.