គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសថាបឹងកេត និង យុវជនសាលាបាល់ទាត់ជាតិបាទី ត្រូវបានដកសិទ្ធិចេញពីការប្រកួត League Cup 2021 by Forward ក្រោយមុនប្រកួតសប្ដាហ៍ទី១ រកឃើញសមាជិកក្រុមគ្រូបង្វឹកមានករណីវិជ្ជមានជំងឺកូវីដ-១៩ កាលពីពេលថ្មី។
ដូច្នេះពានរង្វាន់ League Cup 2021 by Forward ក្នុង១ពូលនៅសល់តែ៣ក្រុមតែប៉ុណ្ណោះគឺ៖
ពូល A : ភ្នំពេញក្រោន, វិសាខា, អាយ អេស អាយ ដង្កោសែនជ័យ
ពូល B : ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, កងយោធពលខេមរភូមិន្ទ
ប្រភពបានបញ្ជាក់ថាការដកសិទ្ធចេញរបស់ បឹងកេត និង យុវជនសាលាបាល់ទាត់ជាតិបាទី គឺមិនគិតពិន្ទុទៅលើការប្រកួតដែលលុបចោលនោះទេ។ ក្រោយដកសិទ្ធចេញពីចូលរួមប្រកួតរបស់ បឹងកេត និងយុវជនសាលាបាល់ទាត់ជាតិបាទី មន្រ្តី កីឡាករទាំងអស់របស់ក្លិបទាំង២ ត្រូវធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ។
ដូច្នេះលទ្ធផលប្រកួតបើកឆាកមាន៖
-ភ្នំពេញក្រោន ៥-០ អាយ អេស អាយ ដង្កោសែនជ័យ
-ខេត្តព្រៃវែង ០-១ កងយោធពលខេមរភូមិន្ទ

