កីឡាករ Valerii Hryshyn ​ខ្សែ​ប្រយុទ្ធជនជាតិ​អ៊ុយក្រែនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន វិលត្រលប់មកហ្វឹកហាត់សារជាថ្មី ក្រោយបាត់មុខពីទីលានអស់រយ:ពេល ២ទៅ ៣ខែ ដោយសារបញ្ហារបួសជង្គង់ អំឡុងការប្រកួត AFC CUP 2022 ជាមួយក្រុម Viettel FC នៅប្រទេសវៀតណាម។

ចុងសប្តាហ៍នេះនៅថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន Smart RSN ទទួលស្វាគមន៍ក្រុមភ្ញៀវ វិសាខា វេលាម៉ោង៦:៣០នាទីល្ងាច ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី១៨។

បច្ចុប្បន្នក្លិបបាល់ទាត់វិសាខា កំពុងស្ថិតនៅលេខរៀងទី២ ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ១១ ស្មើ១ និងចាញ់៥ មាន៣៤ពិន្ទុ ខណ:ក្លិបបាល់ទាត់ភ្នំពេញក្រោន ឈរលេខរៀងទី៤ ឈ្នះ៧ ស្មើ៥ និងចាញ់៥ មាន២៦ពិន្ទុ។

ខាងក្រោមនេះគឺជាកម្មវិធីប្រកួតសប្តាហ៍ទី១៨៖

Share.