ទីបំផុតក្រុមជម្រើសជាតិប្រ៊ុយណេ ក្រោមការដឹកនាំរបស់លោក Mario Rivera អាចរកបានជ័យជម្នះជាដំបូងលើក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល ១-០ ជំនួបមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន Track & Field Sports Complex នាទីក្រុង Bandar Seri Begawan ប្រទេសប្រ៊ុយណេ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោយខកខានឈ្នះអស់រយៈពេល៣ឆ្នាំ។

គួរដឹងថាកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមជម្រើសជាតិប្រ៊ុយណេ បានប្រកាសតែងតាំងគ្រូបង្គោលថ្មី Mario Rivera ពោលគឺប៉ុន្មានថ្ងៃក្រោយចែកផ្លូវជាមួយលោក Rosanan Samak ហើយគ្រូបង្វឹកជនជាតិអេស្ប៉ាញ វ័យ៤៥ឆ្នាំរូបនេះប្រើពេលត្រឹមតែ៧ថ្ងៃប៉ុណ្ណោះជួយឲ្យក្រុមជម្រើសជាតិប្រ៊ុយណេឈ្នះជាលេីកដំបូងរយ:ពេល៣ឆ្នាំ។

ពីមុនមកលោក Mario Rivera ធ្លាប់ជាគ្រូយុវជនអាយុក្រោម២១ឆ្នាំរបស់ក្រុមជម្រើសជាតិប្រ៊ុយណេ អំឡុងឆ្នាំ​ ២០១៧-១៨ មុនផ្លាស់ទៅជាគ្រូជំនួយក្រុម East Bengal Club សមាជិកលីគកំពូលឥណ្ឌា Indian Super League ២រដូវកាល និងបន្តឡើងទៅជាគ្រូធំពីឆ្នាំ ២០២០-២២។

ក្រោយចប់ការប្រកួតមិត្តភាពអន្តរជាតិក្រុមជម្រើសជាតិប្រ៊ុយណេ ត្រូវជួបទីម័រខាងកើត វគ្គជម្រុះពានរង្វាន់ AFF Mitsubishi Electric Cup ដើម្បីយក១ក្រុមទៅកាន់ពូល A ជាមួយ ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, កម្ពុជា៕

Share.