កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកា​​​ក្លិប​បាល់ទាត់​វិសាខា សមាជិក​លីគ​​កំពូល​​កម្ពុជា ទទួល​បាន​ឱកាស​ទៅ​សិក្សា​វគ្គ«គ្រប់គ្រង​បាល់ទាត់ – Football Management នៃ​ UEFA Academy» នៅ​ប្រទេស​ស្វីស រយៈ​ពេល​១ឆ្នាំ​ ខណៈ​នេះ​​កញ្ញា ជា​ស្រ្តី​ជនជាតិ​ខ្មែរ​ដំបូង​បង្អស់​ដែល​​បាន​សិក្សា​​ផ្នែក​គ្រប់គ្រង​បាល់ទាត់​នេះ។

កញ្ញា​បាន​ប្រាប់​មក​កាន់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង​ថា៖«ខ្ញុំ​ចេញ​ដំណើរ​នៅ​​ល្ងាច​ថ្ងៃ​ពុធ ទី​២៨ កញ្ញា នេះ ដើម្បី​ចូលរួម​វគ្គ​សិក្សា​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប (UEFA) ក្នុង​ប្រទេស​ស្វីស រយៈពេល​១ឆ្នាំ»។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​ក្លិប​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា បញ្ជូន​ថ្នាក់​ដឹកនាំ​ក្លិប ចូលរួម​សិក្សា​ផ្នែក​គ្រប់គ្រង​បាល់ទាត់​នៅ ឯ​ប្រទេស​ស្វីស ខណៈ​​ដែល​លោក លី ហ៊ាង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ឆ្លងកាត់​វគ្គ​សិក្សា​នេះ​ដោយ​ជោគជ័យ នៅ​ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ។

អត្ថបទពាក់ព័ន្ធ៖ក្លិប​បាល់ទាត់​វិសាខា តែងតាំង​ស្ត្រី​​​ម្នាក់​ជា​នាយិកា​ប្រតិបត្តិ​

Share.