ករណីប៉ះទង្គិច និងរត់ជាន់គ្នា ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៧៥នាក់ និង​របួស ១៨០នាក់ នៅ​កីឡដ្ឋាន Kanjuruhan ​​ក្នុងខេត្តជ្វាខាងកើត East Java ប្រទេស​ឥណ្ឌូណេស៊ី​ ជំនួបរវាងក្រុម Arema FC ទល់នឹង Persebaya Surabaya លីគកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី Liga 1

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖«ពិភពបាល់ទាត់ស្ថិតក្នុងស្ថានភាពតក់ស្លុតបន្ទាប់ពីឧប្បត្តិហេតុសោកនាដកម្មដែលបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅចុងបញ្ចប់នៃការប្រកួតរវាង Arema FC និង Persebaya Surabaya នៅកីឡដ្ឋាន Kanjuruhan»។

លោក Gianni Infantino បន្តទៀតថា៖«នេះគឺជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់អ្នកដែលពាក់ព័ន្ធក្នុងកីឡាបាល់ទាត់ និងសោកនាដកម្មដែលហួសពីការយល់ឃើញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏សោកនាដកម្មនេះ។ រួមជាមួយ FIFA និងសហគមន៍បាល់ទាត់ពិភពលោក គំនិត និងការបួងសួងរបស់យើងទាំងអស់គឺនៅជាមួយជនរងគ្រោះ អ្នកដែលបានទទួល របួស រួមជាមួយនឹងប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី សហព័ន្ធបាល់ទាត់អាស៊ី សមាគមបាល់ទាត់ឥណ្ឌូនេស៊ី និងលីគបាល់ទាត់ឥណ្ឌូនេស៊ី ក្នុងគ្រាដ៏លំបាកនេះ»។

ខណ:ប្រធាន AFC លោក Shaikh Salman bin Ebrahim Al Khalifa បានសម្តែងការតក់ស្លុត និងសោកសៅជាខ្លាំងចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្ម អំឡុងពេលការប្រកួតលីគកំពូលឥណ្ឌូនេស៊ី (Liga 1) រវាងក្រុម Arema FC និងក្រុម Persebaya Surabaya នៅកីឡដ្ឋាន Kanjuruhan។ នៅទីក្រុង Malaang ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍។

លោក Shaikh Salman បន្តទៀតថា៖«ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង ដែលបានទទួលដំណឹងដ៏សោកសៅបែបនេះ ចេញពីប្រទេសឥណ្ឌូនេស៊ី ដែលស្រលាញ់កីឡាបាល់ទាត់ ហើយក្នុងនាម AFC និងក្រុមគ្រួសារបាល់ទាត់អាស៊ី ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ នៃជនរងគ្រោះ ខណៈដែលសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ»៕

Share.