បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​​វ៉ៃ​ខ្នោះ​​ ​​ក្រោយ​ពី​បាន​ប្រើ​ពាក្យ​មើល​ងាយ​លើ​ក្រុម​ចម្រៀង​ ATEEZ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​។

ថ្មីៗ​នេះ​ក្រុម​ចម្រៀង​ ATEEZ បាន​ចេញ​ទៅ​សម្ដែង​ខនសឺត​នៅ​ប្រទេស​អារ៉ាប់រួម​ (Saudi Arabia) ហើយ​នៅ​ពេល​ដែល​ពួក​គេ​ទោ​ដល់​ព្រលានយន្ត​ហោះ​ប្រទេស​នោះ ស្រាប់​តែ​ជួប​នឹង​ហេតុការណ៍​អាក្រក់​នឹក​ស្មាន​មិន​ដល់​។

ហេតុការណ៍​​ដែល​កើត​ឡើង​នោះ​​គឺ​មាន​បុរស​ម្នាក់​​បាន​ថត​វីដេអូ​ក្រុម​ ATEEZ ហើយ​ប្រើ​សម្ដី​ប្រមាថ​មើល​ងាយ​ហើយ​បង្ហោះ​នៅ​លើ​ Tiktok របស់​គេ​។ បន្ទាប់​ពី​វីដេអូ​នោះ​ត្រូវ​បាន​ចែក​រំលែក​ជា​សាធារណៈ​ក្រុម​អ្នក​គាំទ្រ​របស់​ ATEEZ បាន​នាំ​គ្នា​បង្ហោះ​រឿង​នេះ​នៅ​លើ​ Twitter ដើម្បី​ការពារ​តារា​ដែល​ខ្លួន​គាំទ្រ​។

ក្រោយ​ដំណឹង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ចេញ​ទៅ​ក្រៅ​ហើយ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ​ហើយ​រឿង​នេះដឹង​​ដល់​រដ្ឋា​ភិបាល​ អារ៉ាប់​រួម ស្រាប់​តែ​បុរស​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​សារ​តែ​ទង្វើ​របស់​គេ​។ បើ​យោង​តាម​សម្ដី​ហ្វេន​ ការ​ចាប់​ខ្លួន​បុរស​នេះ​កើត​ឡើង​ដោយសារ​ការ​ចែក​រំលែក​បន្តាក់​គ្នា​របស់​ក្រុម​អ្នក​គាំទ្រ​​ដែល​មាន​ឈ្មោះ​ថា​ ATINY បាន​យក​រឿង​នេះ​ទៅ​ផុស​នៅ​លើ​បណ្ដាញ​សង្គម​ Twitter និង​ទាម​ទារ​រក​យុត្តិធម៌​ឱ្យ​​អាយដល​ពួក​គេ​។

មនុស្ស​ជា​ច្រើន​បាន​លើក​ជា​ទស្សនៈ​ថា​យើង​មាន​សិទ្ធិសេរីភាព​ក្នុង​ការ​ធ្វើ​​អ្វី​បាន​គ្រប់​យ៉ាង​ ប៉ុន្តែ​​ត្រូវ​ចាំ​ថា​សិទ្ធិ​របស់​យើង​នឹង​ត្រូវ​បញ្ចប់​ភ្លាម​នៅ​ពេលប៉ះពាល់​ដល់​​សិទ្ធិ​របស់​អ្នក​ដទៃ​។ ពួក​គេ​លើក​ឡើង​ទៀត​ថា​ គ្មាន​អ្នក​ណា​ម្នាក់​គួរ​ឆ្លង​កាត់​រឿង​អាក្រក់​បែប​នេះ​ឡើយ​ ហើយ​រឿង​ប្រើ​សម្ដី​មើល​ងាយមនុស្ស​ឬ​នរណាម្នាក់​គួរ​តែ​ត្រូវ​បញ្ចប់​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បែប​ជា​មិន​យល់​ថា​ពាក្យ​សម្ដី​អាច​ធ្វើ​ឱ្យ​មនុស្ស​ឈឺចាប់​ខ្លាំង​។

សមត្ថកិច្ច​​ បាន​ចាប់​ខ្លួន​បុរស​អារ៉ាប់​ម្នាក់​ ​​បាន​ប្រើ​សម្ដី​អាក្រក់​ដែល​បង្ហាញ​ពី​ការ​រើស​អើង បណ្ដាល​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​តម្លៃ​សាធារណៈ​ ក្នុង​ខណៈ​ដែល​ក្រុម​ចម្រៀង​កូរ៉េ​ឈ្មោះ​ATEEZ បាន​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ Riyadh

សមត្ថកិច្ច​អារ៉ាប់​
https://twitter.com/i/status/1576247788748185600

ប្រភព៖ kpoplad.com

Share.