បុរសម្នាក់បាញ់រះសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២នាក់ ដែលភាគច្រើនជាកុមារតូចៗ រៀននៅសាលាមត្តេយ្យមួយកន្លែងនៅស្រុក Na Klang ខេត្ត Nong Bua Lamphu ភាគឥសាន្ដប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thaiger នាថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ តុលា ឆ្នាំ ២០២២។

ជនលម្មើសបានរត់គេចខ្លួន ហើយប៉ូលីសកំពុងព្យាយាមតាមចាប់ខ្លួន។

ខ្មាន់កាំភ្លើងនេះមានឈ្មោះ Panya Khamrap មានអាយុ ៣៤ឆ្នាំ ជាអតីតប៉ូលីស ហើយគាត់ត្រូវបានគេបណ្ដេញចេញពីកងម្លាំងកាលពីឆ្នាំមុន។

ជនល្មើសបានរត់គេខ្លួនដោយជិះរថយន្ដ Pickup Vigo ២បាំងកន្លះ ពាក់ស្លាកលេខ ៦កថ-៦៤៩៩ក្រុងថេបមហានគរ មានស្នាមកោសនៅផ្នែកខាងមុខ ចំណែកឯកាងរថយន្តធ្លាក់កោសដី។

ប្រសិនបើមានអ្នកណាបានឃើញសូមទាក់ទងមកលេខ ១៩១ ជាបន្ទាន់ ឬ ទាក់ទងទៅគណនី Twitter @CIBThailand ឬ Instagram @cib_Thailand។

យោងតាមរបាយការណ៍បានឲ្យដឹងថា Panya Khamrap ត្រូវបានបណ្ដេញចេញពីតំណែងកាលពីឆ្នាំមុន ដោយសារតែបរាជ័យក្នុងការធ្វើតេស្ដគ្រឿងញៀន។ សេចក្ដីរាយការណ៍បានបន្ដថា លោកត្រូវប្រឈមមុខនឹងការកាត់ទោសនៅតុលាការនៅថ្ងៃ ស្អែក (សុក្រ)៕

ប្រភព៖ The Thiager

Share.