ក្លិបបាល់ទាត់ AS Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Real Betis ក្នុងលទ្ធផល ២-១ ពានរង្វាន់ UEFA Europa League វគ្គជម្រុះពូល C កាលពីរាត្រីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

កីឡាករចំណូលថ្មី Paulo Dybala ស៊ុតបាល់ពិន័យ ១១ម៉ែត្រនាំមុខមុនឱ្យ Roma តាំងពីនាទី៣៤’ ខណ:កីឡាករ Guido Rodriguez ស៊ុតតាមស្មើនៅនាទី៤០’ និងកីឡាករ Luiz Henrique រកបន្ថែមបាន១គ្រាប់ទីនៅនាទី៨៨ ចុងតង់ទី២ ជួយឱ្យ Real Betis យកឈ្នះ Roma ២-១ នៅកីឡដ្ឋាន Stadio Olimpico។

តារាងចំណាត់ថ្នាក់ពូល C បណ្តោះអាសន្ន៖
1. Real Betis ឆ្លងកាត់៣ប្រកួត ឈ្នះ៣ មាន៩ពិន្ទុពេញ
2. Ludogorets Razgrad ឆ្លងកាត់៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ
3. Roma ឆ្លងកាត់៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ
4. HJK Helsinki ឆ្លងកាត់៣ប្រកួត ស្មើ១ និងចាញ់២ មាន១ពិន្ទុ។

លទ្ធផលវគ្គជម្រុះ UEFA Europa League កាលពីយប់មិញ៖

Share.