ក្រុមជម្រើសជាតិឡាវអាយុក្រោម១៧ឆ្នាំ ក្រោមការដឹកនាំរបស់លោក Kanlaya Sysomvang ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFF U17 Asian Cup 2023 ជាលើកដំបូងក្នុងប្រវិត្តសាស្រ្ត។

ក្រោយឆ្លងផុតវគ្គជម្រុះពូល I ដោយប្រកួតចំនួន៣លើក ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ ជាប់ក្រុមលេខ២ល្អប្រចាំពូល ពោលគឺផលសងគ្រាប់បាល់ល្អជាង ឥណ្ឌូនេស៊ី, បង់ក្លាដែស, អូម៉ង់ និង តួកមេនីស្ថាន។

ក្រុមទាំង​១៦ដែល​បានទៅកាន់ជុំចុងក្រោយរួមមាន៖ ជប៉ុន, ម៉ាឡេស៊ី, កាតារ, អារ៉ាប៊ីសាអូឌីត, យ៉េមែន, វៀតណាម, អូស្ត្រាលី, តាហ្ស៊ីគីស្ថាន, អ៊ីរ៉ង់, អ៊ូសបេគីស្ថាន, កូរ៉េខាងត្បូង, ចិន, អាហ្វហ្គានីស្ថាន, ឥណ្ឌា, ថៃ និងឡាវ៕

Share.