បន្ទាប់​ពី​​ប្រកាស​ពន្យារពេល​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ខ្លួន​ជា​ថ្មី​ ស្រាប់​តែ​លេច​ចេញ​នូវ​ដំណឹង​អា​ក្រក់​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​​​​​​​​​​​​​​​​​មាន​អារម្មណ៍​ស្រងេះស្រងោច​ជា​ខ្លាំង ព្រោះ​តារា​ចម្រៀង​ល្បី​ Justin Bieber ប្រកាស​ចូល​និវត្តន៍​។

អាន​អត្ថបទ Justin Bieber ​ស្រាប់​តែ​កើត​ជំងឺ​ចម្លែក​​ រហូត​បង្ខំ​​ចិត្ត​លុបចោល​ការ​ប្រគំ​តន្ត្រី​​​ចំនួន​២​ភ្លាម​ៗ​

ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​​តារា​ចម្រៀង​សញ្ជាតិ​កាណាដារូប​នេះ​ ​ចាប់​ផ្ដើម​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥​ ខែ​មីនា ឆ្នាំ​២០២៣។ ប៉ុន្តែ​ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន​ Justin បាន​ប្រកាស​ពន្យា​ពេល​ការ​ប្រគំ​តន្ត្រី​  ហើយ​​សំរាកព្យាបាល​​ដោយ​សារ​តែ​បញ្ហា​សុខ​ភាព​ នៅ​ក្នុង​នោះ​ប្រទេស​ដែល​តារា​រូប​នេះ​ផ្អាក​ការ​ប្រគំ​តន្ត្រីទេស​ចរណ៍របស់​ខ្លួន​មាន​ ចក្រភព​អង់គ្លេស​ អៀរឡង់ អាល្លឺម៉ង់​ អ៊ីតាលី​ និង​ ប៉ូឡូញ​។ តារា​រូប​នេះ​បាន​ប្រកាស​ថា​ខ្លួន​ត្រូវ​ការ​រយៈ​ពេល​ខ្លះ​ដើម្បី​មើល​ថែទាំ​សុខ​ភាព​ ព្រោះ​លោក​ចាំ​បាច់​ត្រូវ​គិតគូ​របញ្ហា​សុខភាព​ជា​​អាទិភាព។

អាន​អត្ថបទ Justin​ Bieber​ ប្រកាស​លុប​ចោល​ការ​ប្រគំតន្ត្រី ​WORLD​ TOUR​ បន្ទាប់​ពី​អាការៈ​ជំងឺ​ខ្វិន​មុខ​រើ​ឡើង​វិញ​

តារារូប​នេះ​បាន​និយាយ​ថា​៖ «ពេល​នេះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​សម្រាក​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​។ ខ្ញុំ​ច្បាស់​ជា​ជាសះស្បើយ​ ប៉ុន្តែខ្ញុំ​ត្រូវ​ការ​ពេល​វេលា​សំរាក​ ទើប​ជំងឺ​អាច​ជាសះស្បើយ​!» ប្រភព​ជិត​ស្និទ្ធិ​នឹង​តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា​ Justin ចាំ​បាច់​ត្រូវ​ការ​ពេលវេលា​សំរាក​ ព្រោះ​បញ្ហា​សុខភាពផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​រ​បស់​លោក​ខ្ទេចខ្ទាំ​យ៉ាង​ធ្ងន់​ធ្ងរ ដូច្នេះ​គ្រប់​គ្នា​មាន​តែ​បួងសួង​សូមឱ្យ​តា​រា​រូប​នេះ​ឆាប់​ជា​សះស្បើយ​»។

នេះ​មិន​មែន​​ជា​លើក​ទីមួយ​នោះ​ឡើយ​ដែល​ Justin Bieber ប្រកាស​ចូលនិវត្តន៍​ព្រោះ​កាល​ពីខែ​ធ្នូ​ ​ឆ្នាំ​២០១៣ លោក​ធ្លាប់​បាន​ប្រកាសតាម​រយៈ Twitter ​ប្រាប់​អ្នក​គាំទ្រ​លោក​ថា​ លោក​នឹង​ចូល​និវត្តន៍​ ប៉ុន្តែក្រោយ​មក​​លោក​ចូល​មក​ឆ្លើយ​ខាង​ក្រោម​ Caption Twitter លោក​វិញ​ថា​៖ «ក្រុម​ផ្សព្វផ្សាយ​បាន​លើក​យក​រឿង​ខ្ញុំ​​មក​និយាយ​យ៉ាង​ច្រើន ពួក​គេ​បាន​បង្កើត​រឿង​កុហក​ដើម្បី​ចង់​ផ្ដួល​រំលំខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​មិន​ចាក​ចោល​អ្នក​ទាំងអស់​គ្នា​នោះ​ទេ​ ធ្វើ​ជា​អ្នក​គាំទ្រ​ Bieber គឺជា​ Lifestyles»

សរុប​មក​វិញ​ Justin Bieber មិន​ដែល​ឈប់​ ឬ​ចូលនិវត្តន៍​ចោល​វិស័យ​តន្ត្រី​នោះ​ឡើយ​ លើក​នេះ​ក៏​អាច​ដូច​ជា​លើក​មុន​ លោក​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​សំរាក​ព្យាបាល​ ពេល​ជំងឺ​បាន​សះស្បើយ​ លោក​ប្រាកដ​ជា​ត្រលប់​មក​វិញ​មិន​ខាន៕

Share.