ការ​ប្រកួត​បាល់ទះ​ពានរង្វាន់​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២២ នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០២២ នេះ​មាន​ក្រុម​ខ្លាំង​ៗ​ចូលរួម​ចំនួន​១១ ក្លិប​ ខណៈ​ម្ចាស់​ជើង​ឯក​នឹង​ទទួល​បាន​​ប្រាក់​រង្វាន់​ដល់​ទៅ​១ម៉ឺន​ដុល្លារ​អាមេរិក។

ក្រុម​ដែល​ចូលរួម​ទាំង​១១​មាន៖
១) សមាគម​បាល់ទះ​វិសាខា
២) ក្រសួងមហាផ្ទៃ
៣) កងពលធំអន្តរាគមន៍លេខ៣
៤) រដ្ឋបាលរាជធានី​ភ្នំពេញ
៥) បញ្ជាការដ្ឋាន​អង្គរក្ស
៦) សមាគម​កីឡា​បាល់ទះ​ខេត្ត​សៀមរាប
៧) សមាគម​កីឡា​បាល់ទះ​ខេត្ត​​បាត់ដំបង
៨) ក្លិប​បាល់ទះ​ស្នងការ​ខេត្ត​ព្រះសីហនុ
៩) ក្លិប​កីឡា​បាល់ទះ​កូន​នាគ​ឧត្តរ
១០) ក្លិប​កីឡា​បាល់ទះ​ស្នងការ​ខេត្ត​ព្រះសីហនុ
១១) ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ

ក្រុម​ដែល​មាន​ឈ្មោះ​ចូលរួម​នេះ​មាន ៥ក្រុម (បាន​ពី​ការ​អញ្ជើញ) និង​៦ក្រុម​​ដែល​ឡើង​មក​ពី​ពានរង្វាន់​សម្តេច​ក្រឡាហោម កន្លង​ទៅ។ ក្រុម​ដែល​ចូលរួម​ទាំង​១១​នេះ​ត្រូវ​បែងចែក​ជា​៤​ពូល ប្រកួត​វិលជុំ​១ជើង​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ ដែល​ការ​ប្រកួត​វិលជុំ ហើយ​ក្រុម​ដែល​ឈ្នះ មាន​ឈ្មោះ​បន្ត​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ។

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ) ដោយ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១៥ ដល់​៣០ ខែ​តុលា ឆ្នាំ​២០២២។

សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​មាន៖
-ជើង​ឯក៖ ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
-ជើង​ឯក​រង៖ មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
-លេខ៣៖ មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
-លេខ៤៖ ថវិកា ២ពាន់ដុល្លារ

អំឡុង​ពេល​ប្រកួត​នេះ​ដែរ ក៏​មាន​ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២គូ​ដែរ ដោយ​ក្នុង​នោះ​៖
-១៥ តុលា ២០២២ កម្ពុជា ប៉ះ សិង្ហបុរី វេលា​ម៉ោង​៧​យប់
-២០ តុលា ២០២២ កម្ពុជា ប៉ះ គុយបា វេលា​ម៉ោង​៧យប់

Share.