យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២២ នេះ​បាន​រាយ​ការណ៍​ថា​ Lee Jung Jae នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ពី​ Netflix សម្រាប់​ថត​ភាពយន្ត​ «Squid Game» មួយ​ភាគ​ ១លាន​វ៉ុន​ ឬ​ប្រមាណ​ ៧០​ម៉ឺន​ដុល្លារ​។

ប្រសិន​បើ​វគ្គ​២​ នៃ​រឿង​ភាគ​ Squid Games មាន​ចំនួន​៩​ភាគ​ដូច​ជា​វគ្គ​១​នោះ​ បាន​សេចក្ដី​ថា​ Lee Jung Jae នឹង​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​សរុប៩​លាន​វ៉ុន ឬ​ប្រមាណ​ ​៦.៣​លាន​ដុល្លារ​។

ប្រភព​ពី​ខាង​ក្នុង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​វគ្គ​២​នៃ​រឿង​នេះ​ គ្រោង​នឹង​ចាប់​ផ្ដើម​ថត​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ​។ Lee Jung Jae បាន​ចុះ​ហត្ថលេខាថត​រឿង​ភាគ​នេះ​ហើយ​ ដោយ​មួយ​ភាគ​លោក​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​ ​​១​លាន​វ៉ុន​។

ដោយ​ឡែក​ផលិតករ​ Hwang Dong Hyuk ក៏​ត្រូវ​បាន​គេ​លួច​ទម្លាយ​ឱ្យ​ដឹង​ដែរ​ថា​លោក​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំពោះ​ Project ទីពីរ​របស់​លោក​ខ្លួន​នេះ​យ៉ាង​មហាសាល​ដែរ​។

Lee Jung-jae (ឆ្វេង) និង Hwang Dong-hyuk (ស្ដាំ)

មិន​រាប់​បញ្ចូល​តម្លៃ​ខ្លួន​របស់​តារា​​ឯក​ទាំង​ពីរ​ដួង​ដូច​ជា​ Lee Jung Jae និង​ Lee Byung Hun កញ្ចក់​ថវិកា​ថត​រឿង​ Squid Game វគ្គ​២ គឺ​មាន​តម្លៃ​ប្រមាណ​១០០​លាន​វ៉ុន ឬ​ប្រមាណ ​៧០​លាន​ដុល្លា​រអាមេរិក​។

គួរ​ដឹង​ដែរ​ថា​ ភាពយន្ត​ភាគ​បែប​លេង​ហ្គេម​ភ្នាល់​ដាក់​ជីវិត​ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​មហាសាល​ «Squid Game ផលិត​ដោយ​ Netflix Korea និង​ Siren Pictures៕

ប្រភព Allkpop

Share.