រក​បាន​​គ្រាប់​បាល់​២គ្រាប់​ម្នាក់​ឯង​ក្នុង​ជំនួប​រវាង​ឥណ្ឌា ជាមួយ​បង់ក្លាដេស ក្នុង​វគ្គ​ជម្រុះពូល E ​ ប្រចាំ​ទ្វីប​អាស៊ី នៃពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី កាល​ពី​ពេល​ថ្មីៗ ធ្វើ​ឱ្យ​កីឡាករ​ Sunil Chhetri របស់​ឥណ្ឌា ចូល​ក្នុង​បញ្ជី​អ្នក​រក​បាន​គ្រាប់​បាល់​បាន​​ច្រើន​ជាង​គេ​​ទាំង​១០​នាក់​លើ​ពិភពលោក​​ឱ្យ​ក្រុម​ជម្រើស​ជាតិ (Top 10)។

កីឡាករ​វ័យ​​៣៦​ឆ្នាំ​រូប​នេះ បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា តំាង​ពី​ឆ្នាំ​២០០៥ មក​ម៉្លេះ ដោយ​លេង​ជា​ខ្សែ​បម្រើ​ ឬ​ប្រយុទ្ធ។ កីឡាករ​រូប​នេះ​បាន​វ៉ាដាច់ Lionel Messi របស់​អាហ្សង់ទីន ដែល​ឈរ​លេខ១២​ពិភពលោក ក្រោយ​រក​បាន​គ្រាប់​បាល់​ត្រឹម​តែ​៧២គ្រាប់​ប៉ុណ្ណោះ ខណៈ​ក្នុង​បញ្ជី​នេះ​មាន​តែ​រូប​គេ​និង​Cristiano Ronaldo របស់​ព័រទុយហ្គាល់ ទេ​ដែល​នៅ​បន្ត​អាជីព ក្រៅ​ពី​នោះ​ចូល​និវត្តន៍​ពី​បាល់ទាត់​អស់​ហើយ។

បញ្ជី​កីឡាករ​ Top 10 រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បាន​ច្រើន​ជាង​គេ​លើ​លោក៖
១.Ali Daei របស់​អ៊ីរ៉ង់ (១៩៩៣-២០០៦) បង្ហាញ​ខ្លួន១៤៩ លើក រក​បាន​១០៩គ្រាប់
២.Cristiano Ronaldo របស់​ព័រទុយហ្គាល់ (២០០៣-បច្ចុប្បន្ន) បង្ហាញ​ខ្លួន១៧៤ លើក រក​បាន​១០៣​គ្រាប់
៣.Mokhtar Dahari របស់​ម៉ាឡេស៊ី (១៩៧២-៨៥)បង្ហាញ​ខ្លួន១៤២ លើក រក​បាន​៨៩គ្រាប់
៤.Ferenc Pusakas របស់​ហុងគ្រី (១៩៤៥-៥៦) បង្ហាញ​ខ្លួន៨៥ លើករក​បាន​​៨៤គ្រាប់
៥.Godfrey Chitalu របស់​ហ្សំប៊ី (១៩៦៨-៨០) បង្ហាញ​ខ្លួន១១១ លើក រក​បាន​៧៩គ្រាប់
៦.Hussein Saeed របស់​អ៊ីរ៉ាក់ (១៩៧៦-៩០) បង្ហាញ​ខ្លួន១៣៧ លើក រក​បាន​៧៨គ្រាប់
៧.Pele របស់​ប្រេស៊ីល (១៩៥៧-៧១) បង្ហាញ​ខ្លួន៩២ លើក រក​បាន​៧៧គ្រាប់
៨.Kunishige Kamamoto របស់​ជប៉ុន (១៩៦៤-៧៧) បង្ហាញ​ខ្លួន៧៦ លើករក​បាន​៧៥គ្រាប់
៩.Bashar Abdullah របស់​គុយវ៉ែត (១៩៩៦-២០១៨)បង្ហាញ​ខ្លួន១៣៧លើក រក​បាន​៧៥គ្រាប់
១០.Sunil Chhetri របស់​ឥណ្ឌា (២០០៥-បច្ចុប្បន្ន) បង្ហាញ​ខ្លួន១១៧ លើក រក​បាន​៧៤គ្រាប់

វីដេអូគ្រាប់​បាល់២គ្រាប់​​របស់ Sunil Chhetri ពេល​ជួយក្រុម​ឈ្នះ​បង់ក្លាដេសថ្មីៗនេះ៖

https://www.youtube.com/watch?v=r3ZlfPLFmBU
Telegram-Troryorng
Share.