ក្លិបបាល់ទាត់អធិរាជស Real Madrid និងមេឃខៀវ Manchester City បានកក់​កៅអី​​វគ្គ​១៦​ក្រុម​ចុងក្រោយ​​មុនគេក្នុងពាន​រង្វាន់ UEFA Champions League 2022/23 ក្រោយឆ្លងផុតវគ្គជម្រុះក្នុងពូល ៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុដូចគ្នា។

ចំពោះលទ្ធផលកាលពីរាត្រីថ្ងៃទី១១ ខែតុលា ឃើញថាខ្សែការពារ Antonio Rüdiger លោតតែតចុងម៉ោងនៅនាទី ៩០+៥ ជួយឲ្យក្លិប Real Madrid របស់លោក Carlo Ancelotti តាមស្មើចុងម៉ោង ១-១ ទល់នឹង Shakhtar Donetsk បន្តពាក្យថាមិនដែលចាញ់សោះនៅរដូវកាលនេះ។

ខណ: Man City របស់លោក Pep Guardiola បានត្រឹម​ស្មើ​​ ០-០ ជាមួយ Copenhagen ក្រោយខកខានឱកាស​ទាត់​បាល់១១ម៉ែត្ររបស់ Riyad Mahrez និងខ្សែការពារ Sergio Gomez ទទួលបានកាតក្រហមនៅនាទី៣០’ ហើយគ្រាប់បាល់របស់ Rodri ត្រូវបាន VAR ច្រានចោលជាបាល់ប៉ះដៃ៕

លទ្ធផលកាលពីយប់មិញ៖

វីដេអូហាយឡាយ៖

Share.