ក្លិបបាល់ទាត់ Maccabi Haifa FC សមាជិកលីគកំពូលរបស់ប្រទេសអ៊ីស្រាអែល ក្រោមការដឹកនាំរបស់លោក Barak Bakhar បានយកឈ្នះជើងខ្លាំងពីអ៊ីតាលី Juventus ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Sammy Ofer វគ្គជម្រុះពូល H ពានរង្វាន់ UEFA Champion League 2022/23។

នេះគឺជាជ័យជម្នះលើក២របស់ក្លិបបាល់ទាត់ Maccabi Haifa FC បន្ទាប់ពីឈ្នះលើកចុងក្រោយនៅឆ្នាំ ២០០២ ពោលគឺ២០ឆ្នាំគត់លើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៣-០ នៃវគ្គជម្រុះក្នុងពូលដូចគ្នា។

បច្ចុប្បន្នកៅអីរបស់លោក Massimiliano Allegri កាន់តែក្តៅឡើងៗ ក្រោយបន្តដឹកនាំទទួលលទ្ធផលមិនសូវបានល្អទាំងនៅក្របខណ្ឌ UCL និង Serie A។

ទោះឈ្នះពិតមែនប៉ុន្តែក្លិបបាល់ទាត់ Maccabi Haifa FC នៅតែបន្តស្ថិតនៅបាតតារាងពូល H ដដែលក្រោយឆ្លងកាត់៤ប្រកួត ឈ្នះ១ និងចាញ់៣ មាន៣ពិន្ទុស្មើគ្នាជាមួយ Juventus ខណ: Benfica ស្ថិតនៅលេខ២ មាន៨ពិន្ទុ ស្មើគ្នាជាមួយ PSG៕

ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖

Share.