Napoli

ពានរង្វាន់ UEFA Champion League រដូវកាល ២០២២/២៣ រកឃើញជើងខ្លាំងចំនួន៥កក់កៅអីវគ្គ១៦ក្រុមចុងក្រោយហើយ ក្រោយឆ្លងកាត់វគ្គជម្រុះតាមពូលនីមួយចំនួន៤ប្រកួត។ ខណ:ជើងខ្លាំងពីស្កុតឡេនគឺក្រុម Celtic ហារអាវទៅផ្ទះមុនគេ បន្ទាប់ពីលេខ៤ប្រកួត ស្មើ១ និងចាញ់៣ មាន១ពិន្ទុប៉ុណ្ណោះ។

ក្រុមទាំង៥មានដូចជា៖
– ពូល A ក្រុម Napoli ឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ
– ពូល B ក្រុម Club Brugge ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ
– ពូល C ក្រុម Bayern Munich ឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ
– ពូល F ក្រុម Real Madrid ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ
– ពូល G ក្រុម Manchester City ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ។

គួរដឹងថាក្លិបបាល់ទាត់ Club Brugge សមាជិកមកពីលីគកំពូលបែលហ្សិក ឆ្លងកាត់វគ្គជម្រុះពូល B ចំនួន៤ប្រកួតទល់នឹង Porto, Atletico Madrid និង Bayer Leverkusen មិនរបូតសម្បី១គ្រាប់ ឈរកំពូលតារាងបណ្ដោះអាសន្ន ជាមួយ១០ពិន្ទុក្នុងដៃ៕

Club Brugge
Share.