ថ្មីៗ​នេះ​អ្នក​គាំទ្រ​​ពិសេស​អ្នក​ដែល​ស្នេហា​ភាពយន្ត​ភាគ​ចិន​កំពុង​តែ​រីករាយ​​ នៅពេល​ទទួល​បាន​ដំណឹង​ថា​ស្រីស្អាត​ទម្រង់​មុខ​កូន​កាត់​កញ្ញា​​ Dilraba នឹង​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​តួ​ឯក​ប្រុស​ដែល​ទទួល​បាន​ពាន​រង្វាន់​ជា​បុរស​ដែល​សង្ហា​ជាង​គេ​បំផុត​លើ​ផែន​ដី​។

អាន​អត្ថបទ ម្ដាយ​ស្រី​ស្អាត​ Dilraba ​បង្ខំ​ឱ្យ​កូន​ស្រី​រៀបការ​ព្រោះ​បារម្ភ​ខ្លាច​កូនចាស់​អត់​ប្ដី​គ្មាន​បុរស​ណា​ចង់​បាន​

សារព័ត៌មាន​ចិន​បាន​ចេញ​ផ្សាយ​ថា​ Dilraba កំពុងតែ​ត្រៀម​សម្ដែង​ភាពយន្ត​ភាគ​ចិន​ថ្មី​ជាមួយ​នឹង​ xiao zhan ប៉ុន្តែ​មិន​ទាន់មាន​សេចក្ដី​បញ្ជាក់​ថា​រឿង​ដែល​អ្នក​ទាំង​ពីរ​សម្ដែង​នោះ​ជា​រឿង​បុរាណ​ ឬ​រឿង​សម័យ​ ហើយ​សាច់​រឿង​មាន​លក្ខណៈ​បែប​ណា​នៅ​ឡើយ​ទេ​។

អាន​អត្ថបទ ឆាក​ថើប​ជញ្ជក់​មាត់​រវាង​ Yang Yang ​និង Dilraba ធ្វើ​ឱ្យ​អ្នក​ទស្សនា​អស់​ខ្យល់​ជំនួស​!​ (Video Inside)
អាន​អត្ថបទ Fan ញញឹម​បិទ​មាត់​មិនជិត​ក្រោយ​ឮ​ដំណឹង​ល្អ​បន្ត​កន្ទុយ​​គ្នា​​របស់​ Yang Yang និង​ Dilraba

សម្រាប់​ xiao zhan ឆ្នាំ​នេះ​អាច​ចាត់​ទុក​ថា​ជា​ឆ្នាំ​មាស​ឆ្នាំ​ពេជ្រ​សម្រាប់​គេ ព្រោះ​ក្រៅ​ពី​មាន​សមិទ្ធិផល​ជា​ភាពយន្ត​ភាគ​ដើម្បី​ជា​ចំណីចក្ខុ​នៃ​អ្នក​ទស្សនា​ហើយ​នោះ​ បុរស​មុខ​មាត់​សង្ហា​រូប​នេះ​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ជា​តារា​សម្ដែង​បុរស​ដ៏មាន​ឥទ្ធិពល​បំផុត​ក្នុង​​ប្រទេស​ចិន​ដី​គោក​ ​ហើយ​ទទួល​បាន​ពាន​​ជា​បុរស​ដែល​សង្ហា​បំផុត​លើ​ផែន​ដី​ឆ្នាំ​២០២២​ ពី​ទស្សនាវដ្ដី​ Nubia Magazine សរុប​មក​វិញ​ xiao zhan គឺ​ពិត​ជា​តារា​មួយ​ដួង​ដែល​មាន​លក្ខណៈ​សម្បត្តិ​លេច​ធ្លោរ​មិន​ធម្មតា​នោះ​ឡើយ​។

ងាក​មក​វិញ​ Dilraba ក៏​មិន​ធម្មតា​ប៉ុន្មាន​ដែរ​ ព្រោះ​ក្រៅ​ពី​ជា​ម្ចាស់​ក្សត្រី​ក្នុង​វិស័យ​សម្ដែង​ហើយ​នោះ​ កញ្ញា​នៅ​មាន​ការ​ងារ​ច្រើន​មុខ​ច្រើន​ផ្នែក​ទៀត​ មិន​ថា​ថត​ដាក់​គ្រប​ទស្សនា​វដ្ដី​ ថត​ស្ពត​ពាណិជ្ជ​កម្ម​ និង ​ការងារ​លើ​វិស័យ​សិល្បៈ​ជា​ច្រើន​ទៀត​ ដូច្នេះ​អាច​និយាយ​បាន​ថា​ឆ្នាំ​នេះ​ក៏​ជា​ឆ្នាំ​មាស​ឆ្នាំ​ពេជ្រ​សម្រាប់​កញ្ញា​ដូច​គ្នា​៕

ប្រភព បរទេស​

Share.