ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស និងក្រុមបាល់ទះក្រសួងមហាផ្ទៃ សុទ្ធតែបានយកឈ្នះលើគូប្រកួតដូចគ្នា ក្នុងវគ្គសន្សំពិន្ទុ តាមពូលនៃពានរង្វាន់បាល់ទះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ នៅយប់ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ នេះលើទីលានបាល់ទះកីឡដ្ឋានព្រីនស៍។
លទ្ធផលសរុបថ្ងៃនេះមាន៖
-ពូល D ក្រសួងមហាផ្ទៃ ៣-០ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង (២៥-៤,២៥-១១,២៥-១៤)
-ពូល B សមាគមបាល់ទះខេត្តសៀមរាប ១-៣ បញ្ជាការដ្ឋានកងអង្គរក្ស (២៣-២៥,២៥-២១, ២១-២៥,២០-២៥)
សម្រាប់ប្រកួតបន្តនៅល្ងាចថ្ងៃស្អែក ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២៖
ពូល A ម៉ោង៥ល្ងាច ស្នងការដ្ឋានខេត្តបាត់ដំបង ប៉ះ រដ្ឋបាលរាជធានីភ្នំពេញ
ពូល C ម៉ោង៧យប់ រដ្ឋបាលខេត្តព្រះសីហនុ ប៉ះ កងពលធំអន្តរាគមន៍លេខ៣
សូមបញ្ជាក់ថាពានរង្វាន់បាល់ទះសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ មានក្រុមចំនួន ១១ ក្រុម ចាប់ឆ្នោតបែងចែកជា៤ពូល ៖
ពូល A៖ រដ្ឋបាលរាជធានីភ្នំពេញ, សមាគមបាល់ទះវិសាខា, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ពូល B៖ បញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ស្នងការនគរបាលខេត្តសៀមរាប
ពូល C៖ ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបកូននាគឧត្តរ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ពូល D៖ សមាគមបាល់ទះក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នេះរៀបចំប្រកួតពីថ្ងៃ ១៥ ដល់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ (ម្តុំហ្រ្គេនភ្នំពេញ) ព្រមទាំងមានផ្សាយផ្ទាល់ដោយសារព័ត៌មានត្រយង ផងដែរ។
សម្រាប់ក្រុមជ័យលាភីវិញនឹងទទួលបានដូចជា៖
–ក្រុមជើងឯក៖ ពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា១ម៉ឺនដុល្លារ
–ជើងឯករង៖ មេដាយប្រាក់ម្នាក់១ អមដោយថវិកា៥ពាន់ដុល្លារ
–លេខ៣៖ មេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា៣ពាន់ដុល្លារ
–លេខ៤៖ ថវិកា ២ពាន់ដុល្លារ