កម្លាំងនរគបាលប៉ូស្តិ៍រដ្ឋបាលឃុំបន្ទាយដែក ស្រុកកៀនស្វាយ បានឃាត់ខ្លួនក្រុមក្មេងស្ទាវ៤នាក់ក្នុងចំណោម ៩នាក់ដែលបានប្រើប្រើហិង្សានិងកាប់បំផ្លាញម៉ូតូរបស់យុវជន៤នាក់នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០២២នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងសំណុំរឿងនេះមាន ចំនួន ០៤នាក់រួមមាន៖

 ១-ឈ្មោះ សួ និសុីង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល។

២-ឈ្មោះ សំអូន នីដូណា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

៣-ឈ្មោះ លីស យូហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

៤-ឈ្មោះ សួន វិរះបុត្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ហេតុការណ៍នេះ កើតហេតុឡើងនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦:០៥នាទីនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច នៅថ្ងៃ១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ជនរងគ្រោះខាងលើបាននាំគ្នាជិះម៉ូតូមកលេងនៅ (វត្តអង្គរជ័យ) ស្ថិតនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

     លុះដល់ម៉ោង ១៦:០៥នាទី ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះបាននាំគ្នាជិះម៉ូតូ ចេញពីវត្តអង្គរជ័យ ពេលជិះផុតស្ពានខាងក្រៅវត្ត ស្រាប់តែជនសង្ស័យ និងបក្ខពួកខាងលើជិះម៉ូតូ០៤គ្រឿង យកដុំថ្មគប់ កណ្តៀវផ្លែដែកដងឈើ កាំភ្លើង ខ្លីជ័រ ពណ៌ខ្មៅ ០១ដើម និងដាវកែឆ្នៃចំនួន ០៤ដើមដេញកាប់ជនរងគ្រោះខាងលើ តែកាប់មិនត្រូវ ពេលធ្វើសកម្មភាពជនសង្ស័យឈ្មោះ ផាន គង្គា ភេទប្រុស កាន់កណ្ដៀវ ឈ្មោះ ផាន វេហា ភេទប្រុស កាន់កាំភ្លើងខ្លីជ័រ ពណ៌ខ្មៅ ឈ្មោះ រះ ភេទប្រុស កាន់ដាវកែឆ្នៃ ឈ្មោះ ហុងភេទប្រុស កាន់ដាវកែឆ្នៃ  និងឈ្មោះ មុី ភេទប្រុស កាន់ដាវកែឆ្នៃ បន្ទាប់មកក្រុមជនសង្ស័យបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យខូចខាតដូចខាងលើ។

ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួន។

     លុះដល់ម៉ោង១៦:៣៥នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបន្ទាយដែក ពេលទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុស្រាវជ្រាវ និងស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសខាងលើ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ យកមកសួរនាំនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ពួកខ្លួនរួមជាមួយបក្ខពួក ពិតជាបានប្រព្រឹត្តហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាលើជនរងគ្រោះពិតប្រាកដមែន។

ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង០៩នាក់រួមមាន៖

១.ឈ្មោះ ណេត សីហា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

២.ឈ្មោះ វង្ស កក្ដដា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

៣.ឈ្មោះ ផន ប្រាក់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

៤.ឈ្មោះ ផាន វេហា ហៅ អាអន្តិត ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

៥/ឈ្មោះ ញ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)។

៦.ឈ្មោះ ផាន គង្គា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)។

៧.ឈ្មោះ រះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)។

៨.ឈ្មោះ ហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)។

៩.ឈ្មោះ មុី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)។

**សម្ភារៈខូចខាតរួមមាន

-ម៉ូតូ ចំនួន ០៤គ្រឿង

១.ម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-1719 បែកអាវខាងស្តាំនិងសុីញ៉ូមុខខាងស្តាំ។

២.ម៉ូតូ ០១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GE-1782 បែកក្បាំងមុខខាងស្តាំនិងស្តុបក្រោយស៊ីញ៉ូ ឆ្វេង.ស្តាំ។

៣.ម៉ូតូ ០១គ្រឿង ម៉ាក WAVE ពណ៌ខ្មៅ (គ្មានផ្លាកលេខ) បែកកាតតាប៊ូ ខាងក្រោយ និងក្បាលម៉ូតូចង្កៀងមុខ។

៤. ម៉ូតូ ០១គ្រឿង ម៉ាក NEX ពណ៌ស+ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1TL-1712 បែកកុងទ័រខួចក្បាល បែកចង្កៀងមុខស្តុបក្រោយ ស៊ីញ៉ូឆ្វេង.ស្តាំ ស្នាមផ្លាកលេខ និងកាតតាប៊ូក្រោយ។

**វត្ថុតាងចាប់យករួមមាន

១.កាំភ្លើងជ័រ (ខ្លី) ពណ៌ខ្មៅ ០១ដើម។

២.ម៉ូតូ ០១គ្រឿង ម៉ាក R15 ពណ៌ទឹកប្រាក់ ពាក់ផ្លាក ភ្នំពេញ 1JN-2810។

៣.ម៉ូតូ ០១គ្រឿង ម៉ាក Let’s ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GX-9072។

អត្ថបទ៖តាខ្មៅ

Share.