លោក Aidil Sharin Sahak សញ្ជាតិសិង្ហបុរី បានសម្រេចចិត្តលាលែងពីតំណែងគ្រូបង្វឹករបស់ក្រុម Kedah Darul Aman F.C សមាជិកលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី (Malaysia Super League 2022)។ នេះបើតាមការបញ្ជាក់របស់លោក Khamal Idris Ali នាយកប្រតិបត្តិរបស់ក្លិប នៅថ្ងៃចន្ទ សប្ដាហ៍នេះ។

លោក Aidil Sharin Sahak

លោក Khamal Idris Ali សង្កត់ធ្ងន់ថា៖«យើងជូនពរដល់ Aidil សំណាងល្អ»។ បុរសដែលវ័យ ៤៥ឆ្នាំលោក Aidil បានលាលែងពីតំណែងគ្រូបង្វឹក មុន១សប្ដាហ៍នៃការប្រកួត Malaysia Cup 2022 ចាប់ផ្តើម ដោយត្រូវប៉ះក្រុម Negeri Sembilan ខណៈក្រុម Kedah Darul Aman F.C ទើបបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨ ក្នុងចំណោមសមាជិក១២ក្រុម នៃពាន Malaysia Super League 2022 ដោយមាន ២៧ ពិន្ទុ។

លោក Aidil Sharin Sahak បានដឹកនាំក្រុមទទួលបានលទ្ធផលល្អបំផុតក្នុងអំឡុងពេលកាន់ដំណែងជាគ្រូបង្វឹករយៈពេល ៤ឆ្នាំរបស់ខ្លួន នៅ Kedah គឺធ្លាប់ជួយក្រុមឈ្នះពានរង្វាន់ FA Cup និងពាន Malaysia Cup ក្នុងឆ្នាំ ២០១៩ ដំណាលគ្នា។

គួរបញ្ជាក់ដែរថាលោកលោក Aidil Sharin Sahak បានដឹកនាំក្រុមចូលរួមពានរង្វាន់ AFC Cup 2022 កន្លងទៅថ្មីៗនេះ ខណៈក្រុម Kedah Darul Aman F.C របស់លីគកំពូលរបស់ប្រទេសម៉ាឡេស៊ីស្ថិតនៅ ពូល G ជាមួយម្ចាស់ផ្ទះ Bali United F.C របស់ប្រទេសឥណ្ឌូនេស៊ី, Kaya F.C.–Iloilo របស់ប្រទេសហ្វីលីពីន និង វិសាខា របស់ប្រទេសកម្ពុជា។ ជ័យជម្នះរបស់ក្រុម Kedah លើវិសាខា ៥-១ ក្នុងប្រកួតចុងក្រោយ បានទំលាក់របស់ក្រុមកម្ពុជា ត្រឹមវគ្គចែកពូលផងដែរ ខណៈក្រុមម៉ាឡេស៊ី មួយនេះឡើងទៅជុំបន្ត៕

ក្រុម Kedah Darul Aman F.C

ប្រែសម្រួល៖ សុន ភានុ

Share.