ក្រុម​បាល់ទះ​​​​រដ្ឋបាលខេត្តព្រះសីហនុ និងក្រុម​បាល់ទះកូននាគឧត្តរ សុទ្ធ​តែ​បាន​យក​ឈ្នះ​លើ​គូ​ប្រកួត​ដូចគ្នា ក្នុង​វគ្គ​សន្សំ​ពិន្ទុ តាម​ពូល​នៃ​ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ នៅ​យប់​ថ្ងៃ​ពុធទី​១៩ ខែ​តុលា ឆ្នាំ​២០២២ នេះ​លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍។

លទ្ធផល​សរុបកាលពីម្សិលមិញ​មាន៖
-ពូល C ក្លិបបាល់ទះកូននាគឧត្តរ ៣-០ រដ្ឋបាលខេត្តព្រះសីហនុ (១៤-២៥,២០-២៥,១២-២៥)
-ពូល A សមាគមបាល់ទះវិសាខា ៣-០ ស្នងការដ្ឋាន ន.ប ខេត្តបាត់ដំបង ០-៣ រដ្ឋបាលរាជធានីភ្នំពេញ (២៥-១២,២៥-១៧,២៥-១៩)

ក្រុម​ទាំង​១១ បាន​​ចាប់​ឆ្នោត​បែងចែក​ជា​៤​ពូល ៖
ពូល A៖ រដ្ឋបាល​រាជធានី​ភ្នំពេញ, សមាគម​បាល់ទះ​វិសាខា, ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង
ពូល B៖ បញ្ជាការដ្ឋាន​កង​អង្គរក្ស​, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ, ស្នងការ​នគរបាល​ខេត្ត​សៀមរាប
ពូល C៖ ក្លិប​កងពលធំ​អន្តរាគមន៍​​លេខ៣, ក្លិប​កូននាគ​ឧត្តរ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ
ពូល D៖ សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង។

កម្មវិធី​ប្រកួត​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០២២៖
-ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ប្រកួតជាមួយ ស្នងការ​នគរបាល​ខេត្ត​សៀមរាប ម៉ោង៥:០០នាទីរសៀល

ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០២២​​៖
-ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប៉ះ គុយបា វេលា​ម៉ោង​៧យប់៕


Share.