ការទន្ទឹងរង់ចាំរបស់ប្អូនៗយុវជនបានមកដល់ហើយ ឱកាសក្លាយជាសមាជិកក្រុមយុវជនថ្នាលរបស់ក្លិបបាល់ទាត់វិសាខាក្នុងការធ្វើតេស្ដជ្រើសរើសយុវជនអាយុក្រោម១៥ឆ្នាំ។

ការធ្វើតេស្តនឹងធ្វើឡើងនាថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ។ រីឯការទទួលពាក្យចូលរួមធ្វើតេស្ដ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែតុលាខាងមុខ។

ចំពោះការមកធ្វើតេស្តយុវជនទាំងអស់ តម្រូវឲ្យភ្ជាប់មកជាមួយនូវសំបុត្រកំណើត (ច្បាប់ដើម) ផងដែរ។ បញ្ជាក់យុវជនអាចចូលរួមធ្វើតេស្ដបាន ត្រូវមានឆ្នាំកំណើត ចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២

សម្រាប់ប្អូនៗយុវជនដែលមានបំណងចូលរួមធ្វើតេស្ដ សូមធ្វើការចុះឈ្មោះតាមរយៈលីង(Link)នេះ https://forms.gle/M8Q6XFr53sMAZe649
ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 086 232 963, 098 880 815៕

Share.