ក្លិបបាល់ទាត់ Napoli ក្រោមការដឹកនាំរបស់លោក Luciano Spalletti បន្តភាពខ្លាំងរបស់ខ្លួន ក្រោយយកឈ្នះ AS Roma របស់លោក Jose Mourinho ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Stadio Olimpico កាលពីរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្របខណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី។

១គ្រាប់របស់ខ្សែប្រយុទ្ធ Victor Osimhen នៅនាទី៨០’ ជួយឲ្យក្លិបបាល់ទាត់ Napoli បន្តកាន់កាប់កំពូលតារាង Serie A ជាមួយ ២៩ពិន្ទុ ក្រោយឆ្លងកាត់ ១១ប្រកួត ឈ្នះ៩ ស្មើ២ មិនដែលចាញ់ រដូវកាល ២០២២/២៣។

បច្ចុប្បន្នក្លិបបាល់ទាត់ Napoli កំពុងឈរកំពូលតារាងបណ្តោះអាសន្នទាំងនៅ Serie A និងនៅវគ្គជម្រុះ UEFA Champion League ពូល A រដូវកាល ២០២២/២៣ បន្តកំណត់ត្រាមិនចាញ់សោះគ្រប់កម្មវិធី៕

UEFA Champion League ពូល A
SERIE A
Share.