ក្លិបបាល់ទាត់ Aston Villa ប្រកាសតែងតាំងលោក Unai Emery គ្រូបង្វឹកជនជាតិអេស្ប៉ាញ ជាគ្រូបង្គោលថ្មីនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រោយបណ្តេញលោក Steven Gerrard ចេញពីតំណែង។

មុនក្លាយជាគ្រូបង្វឹក Aston Villa លោក Unai Emery បានជួយឲ្យក្លិប Villarreal លើកពានរង្វាន់ Europa League ក្នុងរដូវកាល 2020-21 បន្ទាប់ពីយកឈ្នះ Manchester United នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ពិន័យ១១ម៉ែត្រ ១១-១០ ក្រោយស្មើ ១-១ នៅម៉ោងធម្មតា និងម៉ោងបន្ថែម១៥នាទី២ដង។

បច្ចុប្បន្នក្លិបបាល់ទាត់ Aston Villa កំពុងស្ថិតនៅលេខរៀង ១៤ ក្រោយឆ្លងកាត់ ១២ប្រកួត ឈ្នះ៣ ស្មើ៣ និងចាញ់ ៦ប្រកួត មាន១២ពិន្ទុ។

ខណ:ក្លិបបាល់ទាត់ Middlesbrough ក៏ប្រកាសតែងតាំងអតីតអ្នកចាត់ការបណ្តោះអាសន្នក្លិប Man United លោក Michael Carrick ជាអ្នកចាត់ការថ្មី នៅលីគលំដាប់ទី២របស់ប្រទេសអង់គ្លេស Championship ក្រោយលោក Chris Wilder ចាកចេញ។

គ្រូបង្វឹកវ័យ ៤១ ឆ្នាំរូបនេះធ្លាប់បង្ហាញស្នាដៃដឹងនាំ Man United បណ្តោះអាសន្នចំនួន៣ប្រកួត ពោលគឺឈ្នះ២ ស្មើ១ មិនដែលចាញ់ឡើយ មុនសម្រេចចាកចេញពីកីឡដ្ឋាន Old Trafford៕

Share.