Tuesday, November 29 Login

ពានរង្វាន់ UEFA Champion League រដូវកាល ២០២២/២៣ វគ្គជម្រុះតាមពូលជុំទី៥ ធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែតុលា មានចំនួន១០គូ ចាប់ផ្តើមពីម៉ោង ១១:៤៥នាទីយប់តទៅ ខណ:គូពិសេសគឺជំនួបរវាង Borussia Dortmund ប្រកួតជាមួយ Man City នៅកីឡដ្ឋាន Signal Iduna Park។

ខាងក្រោមនេះគឺជាកម្មវិធីប្រកួតទាំងយប់ថ្ងៃអង្គារ និងពុធ ខែតុលា៖

ខណ:បច្ចុប្បន្នគេរកឃើញជើងខ្លាំងចំនួន៥កក់កៅអីវគ្គ១៦ក្រុមចុងក្រោយហើយ ក្រោយឆ្លងកាត់វគ្គជម្រុះតាមពូលនីមួយចំនួន៤ប្រកួត។ ខណ:ជើងខ្លាំងពីស្កុតឡេនគឺក្រុម Celtic ហារអាវទៅផ្ទះមុនគេ បន្ទាប់ពីលេខ៤ប្រកួត ស្មើ១ និងចាញ់៣ មាន១ពិន្ទុប៉ុណ្ណោះ។

ក្រុមទាំង៥មានដូចជា៖
– ពូល A ក្រុម Napoli ឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ
– ពូល B ក្រុម Club Brugge ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ
– ពូល C ក្រុម Bayern Munich ឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ
– ពូល F ក្រុម Real Madrid ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ
– ពូល G ក្រុម Manchester City ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ៕

Share.

Leave A Reply