ក្លិបបាល់ទាត់ RB Leipzig ក្រោមការដឹកនាំរបស់លោក Marco Rose បានបញ្ចប់កំណត់ត្រាមិនចាញ់សោះ២០ប្រកួតជាប់ៗគ្នារបស់ Real Madrid ក្រោយយកឈ្នះ ៣-២ នៅរាត្រីថ្ងៃទី២៥ ខែតុលា នៅកីឡដ្ឋាន Red Bull Arena Leipzig វគ្គជម្រុះពូល F ក្នុងពានរង្វាន់ UEFA Champions League 2022/23។
ម្ចាស់គ្រាប់បាល់ជ័យជម្នះទាំង៣គ្រាប់របស់ RB Leipzig រកបានដោយកីឡាករ Josko Gvardiol នៅនាទី១៣’ កីឡាករ Christopher Nkunku នៅនាទី១៨’ និងកីឡាករ Timo Werner នៅនាទី៨១’ ក្រោមក្រសែភ្នែកទស្សិនជនចូលទស្សនាផ្ទាល់ ៤៥,២២៨នាក់។ ខណ: Real Madrid ស៊ុតដោយ Vinicius Junior និង Rodrygo។
ចំណែក១គូទៀតដែលស្ថិតនៅពូល F ដូចគ្នាគឺក្រុម Shakhtar Donetsk បានត្រឹមស្មើលទ្ធផល ១-១ ទល់នឹង Celtic នៅកីឡដ្ឋាន Celtic Park ចែកគ្នាម្នាក់១ពិន្ទុត្រលប់ទៅផ្ទះវិញ។
តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូល F៖
1. Real Madrid មាន១០ពិន្ទុ
2. RB Leipzig មាន៩ពិន្ទុ
3. Shakhtar Donetsk មាន៦ពិន្ទុ
4. Celtic មាន២ពិន្ទុ៕