គណៈកម្មការ​រៀបចំ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី AFC ​បាន​​ចាប់​ឆ្នោត​ជ្រើសរើស​​ពូល​រួចរាល់​ហើយ​ក្នុង​ពានរង្វាន់​ជើង​ឯក​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ 2023 AFC U-20 Asian Cup រួចរាល់​ហើយ ខណៈ​ក្រុម​នៅ​តំបន់​អាស៊ាន ​ចំនួន២​មាន​ឈ្មោះ​ចេញ​ទៅ​ចូលរួម​ប្រកួត​នេះ។

ពូល A៖ អ៊ូបេគីស្ថាន (ម្ចាស់​ផ្ទះ) ឥណ្ឌូណេស៊ី,​អ៊ីរ៉ាក់,​ស៊ីរី
ពូល B៖ កាតារ, អូស្រ្តាលី,​វៀតណាម, អ៊ីរ៉ង់
ពូល C៖ កូរ៉េខាងត្បូង, តាជីគីស្ថាន, ហ្សកដានី, អ៊ូម៉ង់
ពូល D៖ អារ៉ាប៊ីសាអ៊ូឌីត,​ជប៉ុន,​ចិន, គីជីស្ថាន

ក្រុម​កូរ៉េខាងត្បូង ជា​អ្នក​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​១២លើក ឈ្នះ​ជើង​ឯក​រក​បាន​៥លើក ឈ្នះ​លើក​៣​បាន​៦លើក ចាប់​តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៥៩មក​។ ដំបូង​ឡើយ​ពានរង្វាន់​នេះ​រៀបចំ​ឡើង​រាល់​១ឆ្នាំ​ម្តង តែ​ចាប់​ពី​ឆ្នាំ​១៩៧៨ មក​ពានរង្វាន់​នេះ​ប្តូរ​មក​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ។

សម្រាប់​ការ​ប្រកួត​ពានរង្វាន់ 2023 AFC U-20 Asian Cup ជម្រុះ​សល់​ក្រុម​ខ្លាំង​ចំនួន​១៦ក្រុម ដើម្បី​ប្រកួត​ស្វែង​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប នៅ​៤​​កីឡដ្ឋាន​ផ្សេង​គ្នា​ក្នុង​​ប្រទេស​អ៊ូបេគីស្ថាន ចាប់​ពី​ថ្ងៃ​ទី១ ដល់​១៨ ខែ​មីនា ឆ្នាំ​២០២២។ ក្រុម​ដែល​កក់កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2023 FIFA U-20 World Cup៕

Share.