Miss Planet International គឺ​ជា​កម្មវិធី​ប្រកួត​សម្រស់​ប្រចាំ​ឆ្នាំ​លក្ខណៈ​ពិភពលោក​សម្រាប់​នារី​នៅ​លីវ​ទាំង​អស់​។ បេក្ខនារី​ទាំង​អស់​ ចាំ​បាច់​​ត្រូវ​តែ​​ប្រកួត​ប្រជែង​គ្នា​ជា​លក្ខណៈ​ពិភពលោក​ដើម្បី​ដណ្ដើម​មកុដ​ Miss Planet International។ តើ​អ្នក​មាន​ដឹង​ទេ​ថា​កម្មវិធី​កម្រិត​ពិភព​លោក​មួយ​នេះ​កើត​ចេញ​ពី​ការ​ផ្ដួចផ្ដើម​របស់​ស្ត្រី​ម្នាក់​ដែល​មាន​ឈាមជ័រ​ជាជនជាតិខ្មែរ​?

Miss Planet International គឺជា​ចលនា​មួយ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ ហើយ​ដោយ​ហេតុផល​នេះ​ ពួក​គេ​បាន​បង្កើត​កម្មវិធី​ប្រកួត​មួយ​ដែល​ស្វែង​រក​ឯក​អគ្គ​រដ្ឋ​ទូត​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សង្គម​របស់​ពួក​គេ​សម្រាប់​អនាគតដ៏​ល្អ​ប្រសើរ​ដល់​អ្នក​ជំនាន់​ក្រោយ​។

កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំមួយ​នេះ​គឺជា​ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ​នៃ​វប្បធម៌ ការ​តស៊ូ​មតិ​និង​គុណភាព​កម្រិត​ខ្ពស់​នៃ​ការ​ប្រកួត​។ ឆ្នាំ​ដំបូង​ដែល​រៀបចំកម្មវិធី​ Miss Planet International ឡើង​គឺ​នៅ​មហោ​ស្រព​កោះ​ពេជ្រ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ នាទី​ក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា​។ Queen ដំបូង​គេ​បង្អស់​ដែល​បាន​ឈ្នះ​មកុដ​ពី​ការ​ប្រកួត​ក្នុង​ចំណោម​ស្រីស្អាត​មក​ពី​បណ្ដា​ប្រទេស​ទាំង​ ៣៩​ទៀត​នោះ ​គឺ​កញ្ញា​ Monique Best បវរកញ្ញា​តំណាង​ឱ្យ​ប្រទេស​អាហ្វ្រិច​ខាង​ត្បូង​។

ក្រោយ​ពី​បាន​ដឹង​ពី​ប្រវត្តិ​ គោល​បំណង និង​បេសកកម្ម​របស់​កម្មវិធី​ Miss Planet International រួច​ហើយ​ តើ​អ្នក​មាន​ដឹង​ទេ​កម្មវិធី​នេះ​បង្កើត​ឡើង​ដោយ​ស្ថាបនិក​២​រូប​គឺ​ លោក​ស្រី​ Ms. HALLEY AMIN  ​និង​ MR. PEDRO FRANCISCO MARQUEZ។

លោក​ស្រី Halley Amin គឺជា​ជនជាតិ​ខ្មែរ លោក​ស្រី​គឺ​ជា​ផលិតករ​ និង​ President ខណៈ​លោក​ Pedro Francisco Marquez គឺ CEO និង​ជា​ផលិតករ។ លោក​ធ្លាប់​ជា​អតីត​ផលិរករ​​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​វិស័យ​ប្រកួត​សម្រស់​ លោក​គឺជា​អ្នក​មាន​បទ​ពិសោធ​ ​ធ្លាប់​បាន​ធ្វើ​ការ​ងារ​នៅ​ក្នុង​អង្គភាព​បវរកញ្ញ​ចក្រវាឡ​ កាល​ពីឆ្នាំ​២០០៧​។

កាល​បរិច្ឆេទ​ ​កម្មវិធី​ Miss Planet International នឹង​ប្រារព្ធ​ឡើង​នៅ​​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា ​នា​សាធារណៈ​រដ្ឋ​ អូហ្គង់ដា (ដែល​មាន​រហស្សនាម​ថា​គុជខ្យ​ង​នៃ​អាហ្វ្រិច)​ ដោយ​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​ពី​បេក្ខ​នារីតំណាង​ប្រ​ទេស​ចំនួន​៨០​ ហើយ​ក្នុង​នោះ​កញ្ញា​ ប៉ុន សារ៉ាវត្តី​ គឺជាបវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា

Share.