អ្នកចាំទី Worawut Sukuna​

អ្នកចាំទី Worawut Sukuna​ សមាជិករបស់​ក្លិបបាល់ទាត់ Chonburi FC នៃ​លី​គកំពូលថៃ ពេលនេះត្រូវបានក្លិបសម្រេចបញ្ចប់កិច្ចសន្យា ក្រោយបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត​មនុស្ស​ម្នាក់​ដែល​កំពុង​រត់ហាត់ប្រាណ និង​របួស​ម្នាក់ទៀត។

​ប៉ូលីស គ្រូពេទ្យ និង​បុគ្គលិក​សង្គ្រោះ​បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ស្វែងរក និង​ឃើញ​ថា លោកស្រី Kanya Ponghatsabon អាយុ ៦២​ឆ្នាំ​បាន​ស្លាប់​។ នាង​ស្ថិតក្នុង​សំលៀកបំពាក់​ហាត់ប្រាណ​។ ជើង​ស្តាំ​របស់​នាង​បាន​បាក់ ហើយ​លលាដ៍ក្បាល​របស់​នាង​បាន​បែក​។ គេ​ក៏បាន​រក​ឃើញ​អ្នករងរបួស​ធ្ងន់​ដែល​បាក់ជើង​ស្តាំ​ផងដែរ​។ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

ទន្ទឹមនឹងនេះលោក Sasis Singtothong ក៏បានលាលែងពីតំណែងជាអ្នកចាត់ការក្លិប Chonburi FC ដើម្បីទទួលខុសត្រូវចំពោះឧប្បត្តិហេតុ ដែលអ្នកចាំទី Worawut Sukhuna បានបើកបរក្នុងស្ថានភាពស្រវឹង ហើយបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕

លោក Sasis Singtothong

Share.