តារា​ចម្រៀង​កូនកាត់​អតីត​បេក្ខនារី​ The Voice Thailand ទើប​តែ​ចូល​ទៅ​ចាក់​វ៉ាក់សាំង​ Astrazeneca ​​កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​មិថុនា​ កន្លង​ទៅ​ ក្រោយ​ចាក់​ចាក់​វ៉ាក់សាំង​ការពារ​ Covid-19 នេះ​រួច​សាមី​ខ្លួន​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​ចាប់​ផ្ដើម​មាន​អាការៈ​​រងា​ញ័រ​និង​ឡើង​កម្ដៅ​ដល់​ ៣៨.៨​អង្សា​​ ដែល​នេះ​ជា​ផល​ប៉ះពាល់​បន្ទាប់​បន្សំ​ចំពោះ​អ្នក​អាយុ​តិច​។​

សូមចុចអាន៖ ចត្តាឡីស័ក​១៤​ថ្ងៃ​ក្រោយ Violette ​ទៅ​ច្រៀង​នៅ​ក្លិប​កម្សាន្ត​​មាន​អ្នក​កើត​ជំងឺ​ Covid-19 ទៅ​ចូល​រួម​!

តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​នៅ​លើ​គណនី​របស់​ខ្លួន​ថា៖​ «កាល​ពី​ម្សិលមិញ​​បាន​ទៅ​ចាក់​វ៉ាក់សាំង​ Astrazeneca លទ្ធផល​ប៉ះពាល់​បន្ទាប់​បន្សំ​គឺ​ឡើង​កម្ដៅ​ខ្លាំង​ ពិបាក​ក្នុង​ខ្លួន​ណាស់​ រវាង​ញ័រ​ហើយ​ឈឺ​ចាប់​ពេញ​ក្នុង​ខ្លួន​ គេង​មិន​បាន​ គឺ​ធ្វើ​ទុក្ខ​ដូច​ជា​មនុស្ស​ជា​ច្រើន​ដែល​បាន​ចាក់​ ដែល​នេះ​គឺ​ជា​ផល​ប៉ះពាល់​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​តិច​។ សម្រាប់​អ្នក​ម៉ាក់​អាយុ​៦០​ឆ្នាំ​ គាត់​ចាក់​រួច​អត់​មាន​ឃើញ​ធ្វើ​ទុក្ខ​អ្វី​សោះ​ រឹងមាំ​ខ្លាំង​មែន​ សូម​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចាស់​ឱ្យ​ច្រើន​ៗ​ឱ្យ​សម​​នឹង​ខ្ញុំ​ទ្រាំ​ពិបាក​ក្នុង​ខ្លួន។ថ្ងៃ​នេះ​ញ៉ាំ​ប៉ារ៉ា​ ឥឡូវ​បាត់​គ្រុន​ហើយ​ ស៊ូៗ​ណា​ អ្នក​ណា​ដែល​មិន​សូវ​រឹងមាំ​ កុំ​ភ្លេច​សង្កេត​និង​តាម​ដាន​អាការៈ​ខ្លួនឯង​ឱ្យ​បាន​ម៉ត់ចត់​ផង​។​»។

បញ្ហា​ជំងឺ​កូវីដ​-១៩​ នៅ​ក្នុង​ប្រទេស​ថៃ​ នៅ​តែ​ជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​ព្រោះ​មាន​ប្រជាជន​ថៃ​ច្រើន​​នៅ​ទូទាំង​ប្រទេស​​បាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​​នេះ​ តួ​យ៉ាង​ដូច​ជា​ថ្ងៃ​​ទី​១១​ ខែ​មិថុនា​ នេះ​ យោងតាម​ប្រភព​ពី​ Worldometers គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ មាន​ចំនួន​ករណី​ឆ្លង​ថ្មី​ ២២៩០ ​និង​ចំនួន​ស្លាប់​ថ្មី​ ២៧​

Telegram-Troryorng
Share.