សិល្បៈ​អន្តរជាតិ​៖ នៅ​លើ​បណ្ដាញ​សង្គម​នា​ថ្ងៃ​ទី​ ​៣០ ខែ​តុលា ឆ្នាំ​២០២២ មាន​ដំណឹង​​រីករាយ​ដែល​ធ្វើ​ឱ្យ​សាធារណជន​ ​ក៏​ដូចជា​​អ្នក​គាំទ្រ​ចំពោះ​កញ្ញា Fabiola Valentin បវរកញ្ញា​ព័រ​តូរីកូ ​និងកញ្ញា​ Mariana Varela បវរ​កញ្ញា​អាហ្សង់ទីន​ បាន​ចូល​រួម​ត្រេក​អរ​ ក្រោយ​អ្នក​ទាំង​ពីរ​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​លើ​​បណ្ដាញ​សង្គម​ Instagram។

បវរកញ្ញា​ Miss Grand ឆ្នាំ​២០២០ ទាំងពីរ​រូប​មិន​ត្រឹម​តែ​ប្រកាស​ដំណឹង​សេពគប់​គ្នា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប្រកាស​ទៀត​ថា​ អ្នក​ទាំង​ពីរ​បាន​រៀបការ​ជាមួយ​គ្នា​រួចរាល់​ហើយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២២ កន្លង​ទៅ​ បន្ទាប់​ពី​បាន​ស្គាល់​គ្នា​នៅ​ក្នុង​កម្មវិធី​ប្រកួត​ Miss Grand Intertional 2022 នា​ប្រទេស​ថៃ​ ហើយ​បាន​ចាប់​ផ្ដើម​ស្គាល់​គ្នា​និង​សិក្សា​ពី​គ្នា​ទៅវិញ​ទៅ​មក​រហូត​ក្លាយ​ជា​គូស្នេហ៍​ និង​សម្រេច​ចិត្ត​​រៀបការ​ជាមួយ​នឹង​គ្នា​៕

Share.