សិល្បៈជាតិ៖ កញ្ញា តន់ ច័ន្ទសីម៉ា តារាចម្រៀងកំពុងពេញនិយមនៅក្នុងស្រទាប់យុវវ័យទើបតែបង្ហោះរូបភាព Pre-Graduation របស់ខ្លួនដែលនឹងត្រៀមទទួលបរិញ្ញាប័ត្រសេដ្ឋកិច្ចនៅថ្ងៃទី១ ខែវិច្ឆិកា ស្អែកនេះនៅមជ្ឈមណ្ឌល សន្និបាត និងពិរណ៍អន្តរជាតិជ្រោយចង្វារ។
តារាចម្រៀងដែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះ បានចែករំលែករូបភាពជាមួយនឹងបងប្អូនខ្លួននៅលើបណ្ដាញសង្គម Ton ChanSeyma តន់ ចន្ទសីម៉ា ព្រមជាមួយនឹង Caption បញ្ជាក់ថាខ្លួនបានរៀនបញ្ចប់ថ្នាក់បរិញ្ញាប័ត្រសេដ្ឋកិច្ចនៅសកល RULE ដោយជោគជ័យ ដោយសារមានការអប់រំណែនាំពីអ្នកមានគុណ។
«ពុកម៉ែបានធ្លាប់ប្រាប់ថា ម៉ែគ្មានអ្វីចែកឱ្យទេ មានតែចំណេះវិជ្ជាកូនខិតខំណា កូនសូមអរគុណលោកពុកអ្នកម៉ែ ជួបគ្នាថ្ងៃ 1 ខែ វិច្ឆិកា ឆ្នាំ 2022 OCIC »
អ្នកគាំទ្របានបង្ហាញសុទិដ្ឋិនិយមចំពោះតារាចម្រៀងវ័យក្មេងរូបនេះដែលទោះជាមមាញឹកយ៉ាងណា មិនបោះបង់ចោលការសិក្សា ហើយខិតខំប្រឹងប្រែងរៀនរហូតទាល់តែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ដែលជាគំរូមួយយ៉ាងល្អសម្រាប់យុវវ័យដែលជាអ្នកគាំទ្ររបស់តារារូបនេះ ឱ្យតស៊ូជម្នះឧបសគ្គរហូតសម្រេចបានគោលដៅដូចជា Idol ខ្លួន៕