បន្ទាប់ពីឆ្លងកាត់វិញ្ញាសារប្រកួតដ៏លំបាកជាច្រើនក្នុងការប្រកួត ទីបំផុតបេក្ខភាព ៣គូ គឺស្រី ៣នាក់ និងប្រុស ៣នាក់ បានក្លាយជាម្ចាស់ជយលាភី Miss&Mister Freshy 2022។
ម្ចាស់ជយលាភីទាំង៦រូបនេះមានដូចជា ម្ចាស់ជយលាភីលេខ ១បានទៅលើលោក ស៊ូរ៉ា តារា និងកញ្ញា ផៃ វ៉ាលីហ្សា ៖
សម្រាប់ជយលាភីលំដាប់រងទី១បានទៅលើកញ្ញា សែ សុក្រសេដាឌីន និងលោក ចាន់ ដារា ៖
សម្រាប់ជយលាភីលំដាប់រងទី២ បានទៅលើលោក អ៊ុង ច័ន្ទចក្រី និងកញ្ញា គង់ ស្រីលិៈ ៖
លោក ម៉ែន និមលរតន៍ ដែលជានាយកប្រតិបត្តិ CIM Stars បានបង្ហាញពីភាពរីករាយ និងនឹកស្មានមិនដល់ក្រោយពីការរៀបចំកម្មវិធីកំពូលសម្រស់ Miss&Mister Freshy លើកដំបូងទទួលបានផ្លែផ្កា និងជោគជ័យ។
លោកបានបន្តថា ម្ចាស់ជយលាភីទាំង៣គូគ្រាន់តែជាប់ភ្លាម និងមានសកម្មភាពការងារភ្លាមដូចជា ការហែកឋិនរួមគ្នាទៅកាន់ ៧វត្ត និងសកម្មភាពការងារសង្គម តាមសហគមន៍នានា ជារៀងរាល់ខែ ព្រមទាំងការដើរទស្សនារមណីដ្ឋានទេសចរជាច្រើនក្នុងប្រទេស កម្ពុជា មុននឹងបេក្ខភាពខ្លះត្រូវត្រៀមខ្លួនដើម្បីចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស។

លោកបានបង្ហាញពីជំនឿជាក់ថា តាមរយៈការសម្រិតសម្រាំង និងការបណ្ដុះបណ្ដាលថែមទៀតនាពេលខាងមុខម្ចាស់ជយលាភីដែលត្រៀមនឹងទៅប្រកួតលើឆាកអន្តរជាតិនឹងទទួលបានផ្លែផ្កាជាក់ជាមិនខាន។ ការរំពឹងបែបនេះក៏ព្រោះតែមានបេក្ខភាពជាច្រើននាក់មកហើយលោកបានបញ្ចូនទៅប្រកួតលើឆាកអន្តរជាតិ ដោយការត្រឡប់មកវិញជាមួយសមិទ្ធផលនានាដែលជាទីគាប់ចិត្ត។
គួរដឹងបន្ថែមថា ម្ចាស់ជយលាភីទាំង៦រូបពីកម្មវិធី Miss&Mister Freshy 2022 ក្រៅពីផ្ដើមសកម្មភាពការងារភ្លាមៗជាមួយ CIM Stars និងទឹកផ្លែឈើ Freshy ពួកគេក៏មានភារកិច្ចជាច្រើនទៀតដើម្បីធ្វើផងដែរដូចជា ការងារសង្គម និងពង្រឹងសមត្ថភាពថែមទៀតដើម្បីការប្រកូតប្រជែងលើឆាកអន្តរជាតិខាងមុខ និងការប្រកួតប្រជែងផ្សេងៗទៀត។
