ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងថា​ អ្នកជំងឺកូវីដ១៩ចំនួន៨១០នាក់ទៀតបានជាសះស្បើយខណៈបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៥នាក់ ។

នៅថ្ងៃដដែលនេះដែរ ក្រសួងបានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ចំនួន១១នាក់បន្ថែមទៀតបានបត់បង់ជីវិត។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៧,៣២១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣០,៦១៧នាក់ និងស្លាប់សរុបចំនួន ៣១១នាក់៕

Share.