ខ្សែការពារ Elkan Baggott បានបង្ហើបថារូបគេនឹងចូលរួមជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងពានរង្វាន់ AFF Mitsubishi Electric Cup ដែលនឹងធ្វើឡើងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ។

គួរដឹងថាកីឡាករ Elkan Baggott គឺជាយុវជនឆ្នើមរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លេងតំណែងជាខ្សែការពារកើតនៅឆ្នាំ ២០០២ បច្ចុប្បន្នមានវ័យត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ កម្ពស់១.៩៤ម៉ែត្រ។

Elkan Baggott កើតនៅទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែរូបគេធំធាត់ឡើងនៅប្រទេសអង់គ្លេស ហើយមូលហេតុលេងតំណាងឲ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយសារតែម្តាយ Elkan ជាជនជាតិឥណ្ឌូនេស៊ី។

កាលពីពេលថ្មីនេះខ្សែការពារកណ្តាលជម្រើស​ជាតិ​ឥណ្ឌូនេស៊ី Elkan Baggott ក៏បានយល់ព្រមបន្តកិច្ចសន្យាថ្មី៣ឆ្នាំបន្ថែមទៀតជាមួយក្លិបបាល់ទាត់ Ipswich Town សមាជិក League One លីគលំដាប់​ទី៣ របស់ប្រទេស​អង់គ្លេស។

បន្ទាប់ពីការចាប់ឆ្នោតកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ បានរកឃើញក្រុមជាសមាជិកស្ថិតក្នុង២ពូលផ្សេងគ្នាមានដូចជា៖
ពូល A៖, ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, កម្ពុជា និងក្រុមទីម័រ ឬ ប្រុយណេ
ពូល B៖វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ានម៉ា, ឡាវ៕

Share.