នៅ​ពេល​ថ្មីៗ​នេះ​ បវរកញ្ញា​ឯក​ដ៏​អស្ចារ្យ​តំណាង​ឱ្យ​​ប្រទេស​ Mauritius​ គឺ​កញ្ញា​ Yuvna Rinishta​ បាន​បង្ហោះ​​រូប​ភាព​លិខិត​លាលែងពី​តំណែងមកុដ 5th​ Runner​ Up ពីកម្មវិធី​ Miss​ Grand​ International ​នៅលើ​បណ្ដាញ​សង្គម​ Instagram ​របស់នាង​ ដោយ​នាង​បានបញ្ជាក់​ពីមូល​ហេតុ​ជាច្រើន​ឱ្យ​មហាជនអ្នកគាំទ្រ​​ដឹង​។

​កញ្ញា​ Yuvna Rinishta​ បាន​រៀបរាប់​ក្នុងលិខិត​ថា​៖ «នាងខ្ញុំ Rinishta Gookool (Yuvna Rinishta) បានសម្រេចចិត្តលាលែងពីតំណែង Top 10th (5th runners up) នៃកម្មវិធី Miss Grand International 2022 មូលហេតុដោយសារតែខ្ញុំមិនអាចចុះកុងត្រា និងបញ្ចប់កិច្ចសន្យាបាន ទើបនាងខ្ញុំមិនអាចបំពេញការងារបន្តជាមួយមុខតំណែង។ ខ្ញុំបានប្រគល់មកុដ និងខ្សែឆៀងទៅកម្មវិធីវិញ ហើយយល់ព្រមថា ខ្ញុំនឹងមិនអាចប្រើកិត្តិនាម និងទាមទារសំណងណាមួយពី MGI ឡើយតាមរយៈការសម្រេចចិត្តនេះ»។

ជាមួយគ្នានោះដែរ មានការលើកឡើងពីលោក Nawat Itsaragrisil ចំពោះបញ្ហានេះថា មែនទែនទៅមូលហេតុ​គឺ​បណ្តាល​មក​ពី​ Miss Grand Mauritius មានបុរសអាថ៌កំបាំងម្នាក់អមដំណើរកញ្ញាក្នុងសកម្មភាពផ្សេងៗ ឬសម្រាកនៅកន្លែងផ្សេងៗជាមួយគ្នាក្រុមការងារ Miss Grand ប៉ុន្តែមិនបានរំខានក្នុងការចំណាយផ្សេងៗនោះទេ។

លោកបន្តថា បុរសរូបនេះតែងតែសួរទៅកាន់ក្រុមការងារថាត្រូវទៅណាខ្លះ? ត្រូវធ្វើអ្វីខ្លះ? បុរសនេះត្រួតត្រាការសម្រេចចិត្តផ្សេងៗរបស់បវកញ្ញារូបនេះរហូត ទាល់តែខាងក្រុមការងារ Miss Grand ហៅមករកដំណោះស្រាយ។ បុរសនេះក៏ជាអ្នកនៅពីក្រោយការសម្រេចចិត្តលាលែងដំណែង រងទី5 ដោយមិនព្រមចុះកុងត្រាមួយឆ្នាំជាមួយស្ថាប័នផងដែរ។

យ៉ាងណាមិញលោក Nawat Itsaragrisil បានប្រាប់អ្នកគាំទ្រថា « សូមកុំនាំគ្នាថាកញ្ញាអី នាងគួរឱ្យស្រលាញ់ណាស់ ហើយក៏ធ្លាប់បានចចារដែរថា ពេលទៅដល់ប្រទេសថៃ ត្រូវធ្វើអីខ្លះ ត្រូវរៀនសូត្រអីខ្លះ តែរឿងក៏បានក្លាយជាបែបនេះទៅហើយ។ ទោះជាយ៉ាងណាក្រុមការងារ Miss Grand International មានតែធ្វើតាមនិតិវិធី។

គួរបញ្ជាក់ឱ្យថា ចំពោះតំណែង​លំដាប់​រង​ទី ៥ ដែលត្រូវជំនួស​បវរ​កញ្ញា​ប្រទេស Mauritius គឺបានទៅលើបវរកញ្ញាមកពីប្រទេសហ្វីលីពីន កញ្ញា Roberta Tamondong។

ប្រភព៖ komchadluek

Share.