ភ្នំពេញ ៖ រថយន្តFord មួយគ្រឿង អ្នកបើកបរ ស្រវឹងស្រា គ្រប់គ្រងដៃចង្កូតលែងបាន បើកលឿនជ្រុលទៅបុក បង្គោលភ្លើង និងបន្តទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋ រងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង ២០នាទី យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកFord ពណ៌ស ពាក់ស្លាកលេខ កម្ពុជា SONSAKUN បើកបរដោយបុរសម្នាក់ ក្នុងសភាពស្រវឹងស្រា បោះពួយល្បឿនលឿន តាមផ្លូវបេតុង ពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ រវល់តែឱនចុចទូរស័ព្ទ ស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើង និងបន្តទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋ ទទួលរងខូចខាតដំណំ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ចុះមកឃើញសភាពមិនស្រួល បានគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ ផលប៉ះពាល់និងខូចខាត រួចស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ រងចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.