ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup 2022​ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ។

ខណ:ក្រុមជម្រើសជាតិទីម័រខាងកើត និងព្រុយណេ ត្រូវ​ប្រកួត​ជម្រុះ​ចំនួន២ជើង ដោយជើង​ទី១ នៅ​ថ្ងៃ​ទី៥ ខែវិច្ឆិកា នៅកីឡដ្ឋាន Hassanal Bolkiah និង​ជើង​ទី២ នៅថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ២០២២ ហើយ​​ដែល​ឈ្នះ​ នឹង​ឡើង​ទៅកាន់​ពូល A ដែលមាន​កម្ពុជា, ថៃ, ឥណ្ឌូណេស៊ី និង​ហ្វីលីពីន កំពុង​រង់ចាំ។

ចំពោះការចាប់ឆ្នោតកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ បានរកឃើញក្រុមជាសមាជិកស្ថិតក្នុង២ពូលផ្សេងគ្នាមានដូចជា៖
ពូល A៖, ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, កម្ពុជា និងក្រុមទីម័រខាងកើត ឬ ប្រុយណេ
ពូល B៖វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ានម៉ា, ឡាវ។

លោក Mario Rivera

មុនចូលរួមវគ្គជម្រុះពានរង្វាន់ AFF Mitsubishi Electric Cup 2022 ទល់នឹងទីម័រខាងកើត ក្រុមជម្រើសជាតិប្រ៊ុយណេ ក្រោមការដឹកនាំរបស់លោក Mario Rivera បានទៅបោះជំរុំហ្វឹកហាត់នៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម DPMM FC, MS PPDB, Kasuka FC, MS ABDB, Indera SC, Kota Ranger FC និង MS PPDB។

ខណ:ក្រុមជម្រើសជាតិទី​ម័​រ​ខាងកើត ទើបតែងតាំងលោក Gopalkrishnan A S Ramasamy គ្រូ​បង្វឹកថ្មីបានរយ:ពេល៣សប្តាហ៍ប៉ុណ្ណោះ ក្រោយលោក Fábio Joaquim Maciel da Silva ចាកចេញពីតំណែង។

លោក Gopalkrishnan A S Ramasamy

ខាងក្រោមនេះគឺជាលទ្ធផល២លើកចុងក្រោយរវាងក្រុមទាំង២៖
-៩ កញ្ញា​ ២០១៨ ព្រុយណេ ១-០ ទីម័រខាងកើត ពានរង្វាន់ AFF Mitsubishi Electric Cup
-១ កញ្ញា ២០១៨ ទីម័រខាងកើត ៣-១ ព្រុយណេ ពានរង្វាន់ AFF Mitsubishi Electric Cup៕

Share.