«You Are My Glory» រឿង​ភាគ​សម័យ​ចិន​ដែល​ត្រូវ​បាន​អ្នក​និយម​រឿង​ភាគ​ចិន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ព្រោះ​តែ​រឿង​នេះ​គឺជា​ការ​ជួប​សម្ដែង​ជាមួយ​គ្នា​ជា​លើក​ដំបូង​រវាង​ Big Name ទាំង​ពីរ​របស់​ឧស្សាហកម្ម​ភាពយន្ត​ចិន​ Dilraba និង​ Yang Yang។ គ្រាន់​តែ​ឮ​ឈ្មោះ​អ្នក​គាំទ្រ​កម្ពុជា​បាន​ស្គាល់​យ៉ាង​ច្បាស់​ទៅ​ហើយ​ ព្រោះ​រឿង​ភាគ​ចិន​ដែល​តារា​ពីរ​ដួង​នេះ​សម្ដែង​មាន​ភាព​ល្បីល្បាញ​ណាស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដូច​ជា​រឿង «LoveO2O» ដែល​សម្ដែង​ដោយ​ Yang Yang និង​រឿង​ «Three Lives, Three Worlds, The Pillow Book» ដែល​សម្ដែង​ដោយ​ Dilraba

យ៉ាងណា​មិញ​មុន​នឹង​ទស្សនា​រឿង​ភាគ​ថ្មី​ «You Are My Glory»​ ដែល​សម្ដែង​រួម​គ្នា​ដោយ​​តារា​ក្នុង​ដួង​ចិត្ត​របស់​ទស្សនិកជន​ទាំង​ពីរ​រូប​ខាង​លើ​ ​សារព័ត៌មាន​ត្រយង​សូម​លើក​យក​ចំណុច​សំខាន់​ចំនួន​៥​ ដែល​ទស្សនិក​ជន​គួរ​តែ​ដឹង​មុន​សម្រេច​ចិត្ត​ទស្សនា​រឿង​នេះ​។ ​​

1. ​រឿង​ភាគ​សម័យ​ថ្មី​មួយ​នេះ​ជា​រឿង​ដំបូង​ ​ដែល​អ្នក​ទាំងពីរ​បាន​ជួប​សម្ដែង​ជាមួយ​គ្នា​ (សម្រេច​បំណង​ប្រាថ្នា​ហ្វេន​អន្តរជាតិ​មួយ​ចំនួន​ធំ​ដែល​ប្រាថ្នា​ចង់​ឃើញ​តារា​ទាំងពីរ​ដួង​ជួប​គ្នា​ក្នុង​រឿង​)

2. ​Dilraba និង YangYang គឺ​ជា​តារា​ ​A-List ​ដែល​ជោគជ័យ​​គ្រប់​សព្វ​បែប​យ៉ាង​ទាំង​លើ​ភាពយន្ត​ និង​ភាពយន្ត​ភាគ​ ជា​ពិសេស​វិញ​នោះ​សម្រស់​អ្នក​ទាំង​ពីរ​ស្អាត​-​សង្ហា​បះ​សក់​

3. ​«You Are My Glory» ​រឿង​នេះ​​ថត​យក​លំនាំ​តាម​​សៀវភៅ​​ប្រលោមលោក​របស់​អ្នក​និពន្ធ Man Gu​ បើ​និយាយ​ពី​ឈ្មោះ​គាត់​ហ្វេន​សៀវភៅ​ប្រលោម​នៅ​ប្រទេស​ចិន​ច្បាស់​ជា​ស្គាល់​ ព្រោះ​រឿង​របស់​គាត់​ត្រូវ​បាន​យក​មក​ថត​ជា​រឿង​ភាគ​ និង​រឿង​កុន​ជា​ច្រើន​ ​ដែល​សូម្បី​តែ​ international fan​ ក៏​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ល្អ​មើល​ មាន​ដូច​ជា​រឿង​ ​Love O2O​ , ​My ​Sunshine​, ​Boss​ ​& ​me​ ជា​ដើម

4. ​ហ្វេន ៗ​ក្នុង​ស្រុក​មាន​ការ​ទាស់ទែង​ខ្វែង​គំនិត​គ្នា​ ​ប៉ុន្តែ​ ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​តែ​ទន្ទឹង​រង់ចាំ​រឿង​មួយ​នេះ​។ ​ប៉ុន្តែ​​វា​មិនមែន​ជា​ករណី​ពិសេស​អ្វី​នោះ​ទេ​​ចំពោះ​បញ្ហា​នេះ​ ព្រោះ​សូម្បី​តែ​រឿង​ Qie Shi Tian Xia ​ដែល​ Yangyang ​ថត​ជាមួយ​តារា​ស្រី​វ័យក្មេង​ zhao Lusi​ គឺ​មាន​ការ​រិះគន់​តាំង​ពី​ពេល​ដឹង​ថា​អ្នក​ទាំងពីរ​ត្រូវ​សម្តែង​ជាមួយ​គ្នា​រហូត​ដល់​ពេល​នេះ ​ដែល​កំពុង​តែ​​ដំណើរ​ការ​ថត​ហើយ​ ក៏​នៅ​តែ​មាន​ព័ត៌មាន​មិន​ល្អ​ ​ពី​អ្នក​រិះគន់​ជា​ច្រើន​ដដែល​។ ​ងាក​មក​ International Fan​ ប្រាកដ​ណាស់​ថា​បន់​ឱ្យ​តែ​ដល់​ថ្ងៃ​បញ្ចាំង​ប៉ុណ្ណោះ​។​

5. ​ក្រៅ​ពី​ស្នេហា​រវាង​តួ​ឯក​ប្រុស​ តួឯក​ស្រី​ ​រឿង​ភាគ​ចិន​នេះ​ផ្តោត​សំខាន់​​ទៅ​លើ​បច្ចេកវិទ្យា​អវកាស​ ហើយ​អ្នក​តាមដាន​ប្រាកដ​ជា​បាន​យល់ច្បាស់​ថែម​មួយ​ជំហាន​អំពី​ភាព​ជឿនលឿន​ផ្នែក​យាន​អវកាស​ ​និង​បច្ចេកវិទ្យា​ហ្គេម​ដ៏​ទំនើប​ផង​ដែរ​។​ សម្រាប់​រឿង​នេះ​អាច​និយាយ​បាន​ថា​វិស័យ​ E-Sport នៅ​ប្រទេស​ចិន​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ដែល​អ្នក​ទស្សនា​អាច​សិក្សា​រៀន​សូត្រ​បន្ថែម​ពី​វិស័យ​នេះ​បាន​៕

បកប្រែ​៖ លីម ជីងហួន
សម្រួល​អត្ថបទ៖ លួង ភីរ៉ូនីកា

Telegram-Troryorng
Share.