ក្រុម​បាល់ទះ​បុរស​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ១​ពិភពលោក បាន​បន្ត​ឈរ​កៅអី​​កំពូល​តារាង​ពានរង្វាន់​បាល់ទះ ​2021 FIVB Volleyball Men’s Nations League មុន​សម្រាក​សប្ដាហ៍​ទី៣ (១សប្ដាហ៍​​ក្រុម​នីមួយៗ​ប្រកួត​២លើក) ខណៈ​ក្រុម​អូស្រ្តាលី កំពុង​តែ​ស្ថិត​នៅ​បាត​តារាង​នៅ​ឡើយ។

ពានរង្វាន់​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម ធ្វើ​នៅ​​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ចាប់​ពី​ថ្ងៃ​ទី​២៨ ឧសភា ដល់​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២១។

អត្ថបទពាក់ព័ន្ធ៖ធ្វើ​កាយវិការ​បែប​នេះ​ដាក់​ក្រុម​​ថៃ ក្រុម​សែប៊ី ត្រូវ​ពិន័យ​​ជាង​២ម៉ឺន​ដុល្លារ​

ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​កៅអី FIVB Volleyball Men’s Nations League ចាស់​មាន​អាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួស​ដោយ​ហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែក​ក្រុម​ឡើង​ពី​ការ​ប្រកួត2021 Challenger Cup មាន​អូស្ត្រាលី,​ប៊ុលហ្គារី, កាណាដា និង​ស្លូវេនី។ ក្រុម​ទាំង​១៦ នេះ​​ត្រូវ​​ចាប់​គូ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ដើម្បី​រក​អ្នក​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩៕

អត្ថបទពាក់ព័ន្ធ៖Nations League៖​បាល់ទះ​នារី​​អាមេរិក បន្ត​ជ័យជម្នះ​៩លើក​ជាប់​គ្នា ខណៈ​ថៃ នៅ​តែ​បរាជ័យ​រហូត

Telegram-Troryorng
Share.