អំពីលទ្ធផលនៃការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ (4th Asian Petanque Championship 2022) វិញ្ញាសាវាយយកពិន្ទុ ជុំទី១៖
-កីឡាករ ថោង ឈឿន ៤០ពិន្ទុ ទទួលចំណាត់ថ្នាក់លេខ១ ឈរចាំប្រកួតវគ្គ៨ក្រុមចុងក្រោយ
-កីឡាការិនី អ៊ុន ស្រីយ៉ា ៤០ពិន្ទុ ទទួលចំណាត់ថ្នាក់លេខ១ ឈរចាំប្រកួតវគ្គ៨ក្រុមចុងក្រោយ

សម្រាប់កីឡាករ អ៊ុក ដួងខែ ២៤ពិន្ទុ នឹងត្រូវប្រកួតបន្តយក៤ក្រុមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវប្រកួតជាមួយសិង្ហបុរី នៅវេលាម៉ោង៤រសៀលនេះ។

ចំពោះព្រឹត្តិការណ៍​​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី លើក​ទី៤ (4th Asian Petanque Championship 2022) នៅ​រាជធានី​បាងកក ប្រទេស​ថៃ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់ កម្ពុជា បាន​បញ្ជូន​ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ កីឡា​ការិនី ចំនួន​២៧​នាក់​ចេញ​ទៅ​ប្រកួត​ដណ្តើម​មេដាយ​ផងដែរ​។

​កម្ពុជា​មាន​កីឡាករ​កីឡា​ការិនី ចំនួន​២០នាក់ គ្រូ​បង្វឹក​៤ និង​ប្រតិភូ​ចំនួន​៣នាក់។ ចំណែក​វិញ្ញាសា​ដែល​ត្រូវ​ចូលរួម​ប្រកួត​មាន​ចំនួន​៦វិញ្ញាសា ដោយ​ក្នុង​នោះ​វិញ្ញាសា បុរស​៣នាក់​ទល់​៣នាក់, នារី​៣នាក់​ទល់​៣នាក់, បុរស​វាយ​យក​ពិន្ទុ, នារី​វាយ​យក​ពិន្ទុ, យុវជន​៣ទល់៣, យុវជន​វាយ​យក​ពិន្ទុ៕

Share.