ការប្រកួតពានរង្វាន់លីគកំពូលនៃប្រទេសអង់គ្លេស ក្របខ័ណ្ឌ English Premier League (EPL) រដូវកាល ២០២៣-២០២៤ បានរៀបចំផែនការប្រកួតរួចរាល់ហើយ បើទោះជារដូវកាលឆ្នាំ២០២២-២០២៣ កំពុងដំណើរការក្តី។

តាមគម្រោងការប្រកួតរដូវកាលបន្តនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងកាលវិភាគដូចមុនសម្រាប់រដូវការថ្មីនេះ ហើយជុំចុងក្រោយនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ពោលគឺការប្រកួតទាំង ១០ផ្សេងទៀត ដែលជាការប្រកួតចុងក្រោយនឹងចាប់ផ្តើមនៅពេលតែមួយដូចគ្នា ដូចកាលពីពេលរដូវកាលមុនៗ។

យុទ្ធនាការឆ្នាំថ្មីរបស់ English Premier League នេះ ទុកចន្លោះរយះពេលវែងដើម្បីឲ្យកីឡាករសម្រាក់ត្រៀមខ្លួនដើម្បីជួយក្រុមជម្រើសជាតិរបស់គេរៀងៗខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាជើងឯកទ្វីបអឺរ៉ុប Euro ២០២៤ ដែលនិងចាប់ផ្តើមនៅខែដើមខែមិថុនា ឆ្នាំ២០២៤។

សរុបមកក្របខ័ណ្ឌ English Premier League រដូវកាល ២០២៣-២០២៤ នេះចាប់ផ្តើមប្រកួតចំនួន៧៦ ថ្ងៃ ដែលស្មើនឹង ៣៤ សប្តាហ៍ ខណៈសមាជិកមាន២០ក្រុមដដែល។

គួរបញ្ជាក់ដែរថាបច្ចុប្បន្ននេះ ក្រុមArsenal កំពុងនាំមុខក្នុងកំពូលតារាង EPL ២០២២-២០២៣ បណ្តោះអាសន្នដោយពិន្ទុនៅចុងសប្តាហ៍ទី១៥ មាន៣៤ ពិន្ទុតាមពីក្រោយដោយក្រុមការពារតំណែងជើងឯក Manchester City មាន៣២ ពិន្ទុ៕

Share.