មេដឹកនាំអាស៊ីអាគ្នេយ៍ដែលបានជួបជុំគ្នានៅទីក្រុង ភ្នំពេញ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃ សុក្រ សប្ដាហ៍នេះថា ប្រទេសទីម័រខាងកើត នឹងត្រូវបានទទួលស្គាល់ជាគោលការណ៍ ជារដ្ឋសមាជិកទី ១១ របស់អាស៊ានលើកទី ៤០ និង ៤១ នាថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ប្រទេសទីម័រនឹងត្រូវបានផ្ដល់ឋានៈជាអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំអាស៊ាន រួមទាំងនៅក្នុងកិច្ចប្រជុំពេញអង្គផងដែរ។

សេចក្ដីថ្លែងការណ៍បាននិយាយថានឹងមាន «ផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ» សម្រាប់សមាជិកភាពពេញលេញរបស់ប្រទេស ទីម័រខាងកើត។

មេដឹកនាំបានពិភាក្សាអំពីបញ្ហានេះនៅក្នុងសម័យប្រជុំពេញអង្គដែលបានធ្វើឡើងនៅប្រទេសកម្ពុជានាថ្ងៃ សុក្រ នេះ ខណៈមេដឹកនាំយោធាមីយ៉ាន់ម៉ាមិនបានអញ្ជើញឲ្យចូលរួមទេ ដោយសារពួកគេបិទមិនឲ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់។

មេដឹកនាំអាស៊ានបាននិយាយថា រដ្ឋសមាជិកទាំងអស់ និង ភាគីខាងក្រៅត្រូវគាំទ្រយ៉ាងពេញទំហឹងដល់ទីម័រខាងកើត ដើម្បីសម្រេចបាននូវចំណុចសំខាន់ៗ ដោយផ្ដល់ជំនួយការកសាងសមត្ថភាព និង ការគាំទ្រផ្សេងៗទៀតដែលត្រូវការសម្រាប់សមាជិកភាពពេញលេញរបស់ខ្លួននៅក្នុងអាស៊ាន។

ទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បាននិយាយថា អាស៊ានបាននិងកំពុងពិភាក្សាអំពីបញ្ហាសមាជិកភាពរបស់ទីម័រខាងកើត «មួយរយៈ» មកហើយ។ ប៉ុន្ដែលោក នាយករដ្ឋមន្រ្តីសិង្ហបុរី មានប្រសាសន៍ថា «ជាគោលការណ៍សិង្ហបុរីស្វាគមន៍ប្រទេស ទីម័រឡេស្ដេ សមាជិកភាពចុងក្រោយរបស់អាស៊ាន»។

សូមជម្រាបថា សមាគម ASEAN ត្រូវបានបង្កើតឡើងដោយរដ្ឋជាសមាជិកចំនួន៥ ក្នុងឆ្នាំ ១៩៦៧ គឺមានប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង ថៃ។ ក្រោយមកទើបមានប្រទេស ប្រ៊ុយណេដារុយសាឡឹម វៀតណាម ឡាវ ភូមា និង កម្ពុជា ជាសមាជិកភាព។ ហើយនៅឆ្នាំ ២០២២នេះ កម្ពុជាទទួលបន្ទុកជាប្រធានអាស៊ានប្ដូរវេន នឹងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន ហើយកម្ពុជាគឺជាប្រទេស កូនពៅដែលចូលជាសមាជិកអាស៊ាននៅក្នុងឆ្នាំ ១៩៩៩៕

ប្រភព៖ CNA

Share.