មរណភាព​របស់​​កុមារា​ ​ហុង​​ ក្មេង​អនាថា​មួយ​រូប​ បាន​បន្សល់​ទុក​នូវ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ក្នុង​ចំណោម​អ្នក​អាណិត​​ ​កុមារា​ ហុងក៏​​​មាន​ឧកញ៉ា​​ ទ្រី ដាណា​មួយ​រូប​ផង​ដែរ​។ ​ឧកញ៉ា​រូប​នេះ​ក៏​បាន​ផ្ដាំ​ផ្ញើ​​​ដូច​ទះ​កំផ្លៀង​ដល់​ឪពុក​ម្ដាយ​ដែល​បង្កើត​កូន​មក​ហើយ​បោះ​ចោល​ផង​ដែរ​។

សូម​ចុច​អាន៖ ស្រណោះ​​ ​សែម​ សង្វាត​ ធ្លាក់​ខ្លួន​លក់​ផ្លែ​ឈើ​ ​ឧកញ៉ា ទ្រី​ ដាណា​ បញ្ចេញ​ទឹក​ប្រាក់ឱ្យ​ធ្វើ​ដើម​ទុនភ្លាម​!

កុមារា​ ​ហុង​ ​គឺ​ជា​ក្មេង​អនាថា​ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​តាម​រយៈ​រូបភាព​ វីដេអូ​ផ្សេងៗ​។ កុមារា​ហុង​​មាន​ជីវិត​តែលតោល ​គ្មាន​មេបា​​បីបាច់​ថែរក្សា​ ​គ្មាន​គោលដៅ ​និង​តែងតែ​យក​ម៉ូតូ ​រ៉ឺម៉ក​​អ្នក​ដទៃ​​មក​ជិះ ​តែ​​ក្រោយ​មក​ត្រូវ​បាន​អង្គការ​ ​«​សង្គ្រោះ​ជន​អស់​សង្ឃឹម​» ​នៅ​ម្ដុំ​ផ្សារ​បែក​ចាន​ ​យក​ទៅ​ចិញ្ចឹម​ ​ផ្គត់ផ្គង់​ ថែរក្សា​ ផ្ដល់​ជំរក​ការ​ស្នាក់​នៅ​ និង​រៀនសូត្រ​ តែ​ក្រោយ​មក​កុមារា​រូប​នេះ​បាន​រត់​ចេញ​ពី​អង្គការ​​មក​ប្រើ​ជីវិត​តាម​​បែប​សេរីភាព​ឡើង​​​វិញ​។​

យ៉ាង​ណា​មិញ​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​កុមារា​ ហុង​ ​​​​​ដែល​បណ្ដាល​មក​ពី​តោង​ឡាន​ដឹក​ម៉ាស៊ីន​ភ្លើង​ហើយ​លោត​ចុះ​ពី​លើ​ឡាន​ ហើយ​ត្រូវ​កន្ទុយ​អូស​កិន​ ​កាល​ពី​ម្សិលមិញ​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មហាជន​មួយ​ចំនួន​មាន​ការ​​រន្ធត់​និង​អាណិត​អាសូរ​ចំពោះ​កុមារា​រូប​នេះ​ជា​ពន់ពេក​។ ​ក្នុង​ចំណោម​អ្នក​​ដែល​បាន​ចែក​រំលែក​ទុក្ខ​ចំពោះ​ការ​ចែក​ឋាន​របស់​កុមារា​ ហុង លើ​បណ្ដាញ​សង្គម​ ឧកញ៉ា​ ទ្រី ដាណា​ក៏​បាន​បង្ហោះ​សំណេរ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ ដែល​មាន​ទាំង​រៀបរាប់​អាណិត​ប្អូន​ហុង​ ក៏​ដូច​ជា​ផ្ដាំ​ផ្ញើ​ជា​ពាក្យ​សម្ដី​បែប​ទះ​កំផ្លៀង​​ដល់​ឪពុក​ម្ដាយ​ដែល​បាន​បង្កើត​កូន​ហើយ​ខ្វះ​ទំនួល​ខុស​ត្រូវ​មិន​អាច​ផ្ដល់​ទ្រនំ​សុខ​សុភមង្គល​មួយ​ឱ្យ​ដល់​កូន​។

សូមចុចអាន៖ ទប់​ចិត្ត​មិន​ជាប់​ឧកញ៉ា​ ទ្រី​ ឌីណា ​ដាក់​មួយ​ឃ្លា​ៗ​ទៅ​កាន់​ រ៉េត សារីតា​ ​​រឿង​មិន​បាន​ដល់​​ Top21 ​ឡើង​​ស៊ី​អារម្មណ៍​!

Telegram-Troryorng
Share.