បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ចេញ​ទ​ម្លា​ញ​អារម្មណ៍​ឈឺចាប់​នៅ​ក្នុង​បទ​សម្ភាសន៍​បើកចំហរ​ជាមួយ​លោក Piers Morgan ដែល​ជា​ពិធីករ​ទូរទស្សន៍​ដ៏​ល្បីល្បាញ​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​កម្មវិធី TalkTV កាលពីយប់ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​។ បន្ទាប់ពីបិសាចក្រហម Man United យកឈ្នះ Fulham ក្នុងលទ្ធផល ២-១ នៅកីដ្ឋាន Craven Cottage លីគកំពូលអង់គ្លេសសប្តាហ៍ទី១៤។

Ronaldo បានថ្លែងដូច្នេះថា៖«​ខ្ញុំ​មាន​អារម្មណ៍​ត្រូវ​បាន​ក្បត់​ដោយ Man United​។ Man United ព្យាយាម​បង្ខំ​ខ្ញុំ​ឱ្យ​ចាកចេញ​។ មិន​ត្រឹមតែ​អ្នកចាត់ការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​អ្នក​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​នៅ​ក្លិប​។ ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​ក្បត់​។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​អ្នកខ្លះ​មិន​ចង់បាន​ខ្ញុំ​នៅ Man United មិនមែន​ត្រឹម​ឆ្នាំ​នេះ​ទេ តែ​រដូវ​កាល​មុន​ផង​ដែរ​»​។

«​ខ្ញុំ​មិន​មានការ​គោរព​ចំពោះ​លោក Erik ten Hag ទេ ព្រោះ​គាត់​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ខ្ញុំ​។ វា​សាមញ្ញ​ណាស់ បើ​អ្នក​មិន​គោរព​ខ្ញុំ ខ្ញុំ​ក៏​មិន​ដែល​គោរព​អ្នក​ដែរ​»​។

«​ខ្ញុំ​គិត​ថា​អ្នកគាំទ្រ​គួរតែ​ដឹង​ការ​ពិត​ហើយ​។ ខ្ញុំ​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ក្លិប ហើយ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ត្រឡប់​មក Man United»​។

«​ចាប់តាំងពី Sir Alex Ferguson ចាក​ចេញពី​ក្លិប ខ្ញុំ​មិន​បានឃើញ​កា​រវិ​វត្ត​នៅ​ក្នុង​ក្លិប​មួយ​នេះ​ទេ​។ គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ​។ ហើយ​គាត់​ដឹង​ច្បាស់​ជាង​អ្នក​ណា​ទាំងអស់​ថា ក្លិប​មិន​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​ពួក​គេ​ស័ក្តិសម​នឹង​ទទួល​បាន​នោះ​ទេ​។ គាត់​ដឹង មនុស្ស​គ្រប់​គ្នា​ដឹង​។ មនុស្ស​ដែល​មើល​មិនឃើញ​រឿង​នេះ គឺ​ដោយសារ​ពួក​គេ​មិន​ចង់​ឃើញ ឬ​ពួក​គេ​ខ្វាក់​ភ្នែក​។ ខ្ញុំ​ស្រលាញ់ Man United ខ្ញុំ​ស្រលាញ់​អ្នកគាំទ្រ ពួក​គេ​តែងតែ​នៅ​ខាង​ខ្ញុំ​។ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​ចង់​ធ្វើ​វា​ឱ្យ​ប្លែក ពួក​គេ​ត្រូវ​តែ​ផ្លាស់​ប្តូរ​រឿង​ជា​ច្រើន​»​។

សេចក្ដីថ្លែងការណ៍​របស់ Manchester United៖
«Manchester United កត់សម្គាល់ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងបទសម្ភាសន៍របស់ Cristiano Ronaldo។ ក្លិបនឹងពិចារណាលើការឆ្លើយតប​ បន្ទាប់ពីការពិតត្រូវបានលាតត្រដាងឡើង»។

«ការផ្តោតអារម្មណ៍របស់យើង គឺនៅតែលើការរៀបចំផែនការសម្រាប់ពាក់កណ្ដាលរដូវកាលនេះ និងការបន្តនូវសន្ទុះ ជំនឿ និងការរួមគ្នាដែលត្រូវបានបង្កើតឡើងក្នុងចំណោមកីឡាករ អ្នកគ្រប់គ្រង បុគ្គលិក និងអ្នកគាំទ្រ»។

ក្រៅពី Man United ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៧​ឆ្នាំ​រូប​នេះ ក៏បាន​វាយបក​ទៅ​កាន់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​អង់គ្លេស​រូប​នេះ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិនដឹង​ថា ហេតុ​អ្វី​បានជា​គេ​រិះគន់​ខ្ញុំ​ខ្លាំង​បែប​នេះ? ប្រហែល​ដោយសារ​គេ​បាន​បញ្ចប់​អាជីព​របស់​គេ ហើយ​ខ្ញុំ​នៅ​តែ​លេង​ក្នុង​កម្រិត​ខ្ពស់​។ ខ្ញុំ​មិន​និយាយ​ថា ខ្ញុំ​មើលទៅ​ល្អ​ជាងគេ​នោះ​ទេ តែ​ជា​ការ​ពិត​»​៕

Share.