ក្រុមជម្រើសជាតិមីយ៉ានម៉ា ក្រោមការដឹកនាំរបស់លោក Antoine Hey គ្រោងនឹងប្រមូលផ្តុំកីឡាករនៅថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីចេញទៅប្រទេសថៃ ក្នុងទីក្រុងបាងកក ប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិថៃ នៅថ្ងៃទី១១ ខែធ្នូ មុនពានរង្វាន់ AFF Mitsubishi Electric Cup 2022។

ក្នុងលោក Antoine Hey ក៏បានកោះហៅកីឡាករដែលកំពុងប្រកបអាជីពក្រៅស្រុកចំនួន៥នាក់រួមមាន៖
1.Mg Lwin (លីគកំពូលថៃ Lamphun Warrior)
2.Zaw Min Tun (លីគកំពូលថៃ Chonburi)
3.Aung Thu (លីគកំពូលថៃ Buriram United)
4.Hein Phyo Win (លីគកំពូលថៃ Ratchaburi FC)
5.Hein Htet Aung (លីគកំពូលម៉ាឡេស៊ី Selangor FC​)។

ខណ:កីឡាករ​ Thiha Zaw ធ្លាប់មានបទពិសោធន៏ជោគជាំនៅលីគកំពូលមីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងប្រកបអាជីពនៅ​ក្រុម​បាល់ទាត់ កោះកុង ​លីគ​លំដាប់ទី២ មិនមានឈ្មោះលេងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ឡើយ។

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កីឡាករ Zaw Min Tun បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិមីយ៉ានម៉ា ដោយសារចង់អោយកីឡាករក្មេងៗមានឱកាសបានបង្ហាញខ្លួនច្រើនលើឆាកអន្តរជាតិ។

សមាជិកស្ថិតក្នុង២ពូលផ្សេងគ្នាមានដូចជា៖
ពូល A៖, ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, កម្ពុជា និងក្រុមទីម័រខាងកើត ឬ ប្រុយណេ
ពូល B៖វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ានម៉ា, ឡាវ។

សម្រាប់ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup 2022​ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ៕

បញ្ជីឈ្មោះកីឡាករទាំង៤៣នាក់របស់ក្រុមជម្រើសជាតិមីយ៉ានម៉ា៖

Share.