ត្បូងឃ្មុំ៖ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយ ក្រុមគ្រូពេទ្យមន្ទីរពេទ្យ ខេត្តត្បូងឃ្មុំ និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ក្រូចឆ្មារបានពិនិត្យ ព្យាបាលជម្ងឺភ្នែក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិក្រូចឆ្មារ។


ឯកឧត្តម វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ជា សុផារ៉ា ដែលដឹកនាំដោយ លោកស្រី ជា ស៊ីវម៉ី សហការជាមួយ ក្រុមគ្រូពេទ្យ ខេត្តត្បូងឃ្មុំ បានចុះមកពិនិត្យព្យាបាលជម្ងឺភ្នែកនេះ គឺក្រោមការយកចិត្តទុកដាក់ពី សំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ ហើយបានយកស្រុកក្រូចឆ្មារមួយ ជាស្រុកគោលដៅសិន ។
ក្នុងរយៈពេល បីថ្ងៃ គឺពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ។


ឯកឧត្តមបន្តថា ហើយទន្ទឹមនឹងនេះដែរ ការចុះពិនិត្យព្យាបាលជម្ងឺភ្នែកនេះ គឺមិនមានការគិតថ្លៃសេវាអ្វី ឡើយ ពោលគឺពិនិត្យ ព្យាបាល ពិគ្រោះយោបល់ បញ្ហាភ្នែកជូនពលរដ្ឋដែលមកពីតាមបណ្តាលភូមិក្នុងស្រុកក្រូចឆ្មារ និងមានប្រជាពលរដ្ឋខ្លះទៀតមកតាំងពីខេត្តក្រចេះផងដែរ ៕

អត្ថបទ៖ សាន វីឡែម

Share.