មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ បានវាយប្រហារភាគនិរតីកោះស៊ូម៉ាត្រា ប្រទេស ឥណ្ឌូនេស៊ី នាថ្ងៃ ពុធ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

I

មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានបន្ថែមថា ការរញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ។ គិតត្រឹមរសៀលថ្ងៃ ពុធ ទី ១៥ ខែ វិច្ឆិកា នេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬ បណ្ដាលឲ្យមានអ្នកស្លាប់ និង រងរបួសនោះទេ។

សូមជម្រាបថា ប្រទេសឥណ្ឌូនេស៊ីគឺជាម្ចាស់ផ្ទះក្នុងការបើកកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 នៅកោះ បាលី ជាទីកន្លែងដែលមេដឹកនាំកំពូលៗជួបជុំគ្នា៕

ប្រភព៖ Reuters

Share.